leftcenterrightdel
ប្រតិភូបានពិភាក្សាគ្នាតាមក្រុមនៅរសៀលថ្ងៃទី ២០ ខែតុលា (រូបថត៖ vtv.vn)

បន្តកម្មវិធីការងារនៃសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ នៅព្រឹកថ្ងៃទី ២១ ខែតុលា ប្រតិភូរដ្ឋសភាបានពិភាក្សានៅក្រុមអំពី៖ លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០២១; គ្រោងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២២; របាយការណ៍ស្តីពីការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងការអនុវត្តសេចក្តីសម្រេចចិត្តស្តីពីសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៤; ស្ថានភាពអនុវត្តថវិការដ្ឋសម្រាប់ឆ្នាំ ២០២១; គ្រោងថវិការដ្ឋ ផែនការបែងចែកថវិកាមជ្ឈិមសម្រាប់ឆ្នាំ ២០២២ និងផែនការថវិកា-ហិរញ្ញវត្ថុរដ្ឋរយៈពេល ៣ ឆ្នាំ ២០២២-២០២៤។

ក្នុងសម័យប្រជុំនេះ នៅរសៀលថ្ងៃទី ២១ ខែតុលា រដ្ឋសភាបានស្តាប់របាយការណ៍លើសេចក្តីព្រាងច្បាប់ស្តីពីប៉ូលីសអន្តរាគមន៍ របាយការណ៍លើសេចក្តីព្រាងច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់កម្មសិទ្ធិបញ្ញា។ ទន្ទឹមនោះ រដ្ឋសភាក៏បានពិភាក្សានៅតាមក្រុមអំពី៖ គម្រោងច្បាប់ប៉ូលីសអន្តរគមន៍ និង​សេចក្តីព្រាងច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីកម្មសិទ្ធិបញ្ញាផងដែរ៕

បកប្រែដោយ Duy Hoan