ថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលមានការលំបាក និងបញ្ហាប្រឈមជាច្រើននេះ អគ្គសហព័ន្ធពលកម្មវៀតណាម ត្រូវតែប្រកៀគស្មារជាមួយរដ្ឋាភិបាលដើម្បីអនុវត្តន៍ល្អរាល់ភារកិច្ចទាំងអស់ ខិតខំអនុវត្តន៍ដោយជោគជ័យនូវគោលដៅដែលមហាសន្និបាតបក្ស លើកទី ១៣ បានដាក់ចេញ។ ជាពិសេសគឺឆ្លើយតបប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែល​ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត​ប្រកបដោយជោគជ័យផង និងស្តារ ហើយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាសន្តិសុខសង្គមផង។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយអគ្គសហព័ន្ធពលកម្មវៀតណាម (រូប​ថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសហជីពគ្រប់ជាន់ថ្នាក់បន្តអនុវត្តចលនាប្រឡងប្រណាំង ជំនះរាល់ការលំបាក រួមជាមួយប្រទេសទាំងមូលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងស្តារសេដ្ឋកិច្ចឡើងវិញ។ 

លោក​នាយករដ្ឋមន្រ្តីក៏បានស្នើឲ្យក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានទាំង​អស់​ឲ្យ​​សហការយ៉ាងសកម្មជាមួយអគ្គសហព័ន្ធ​ពល​កម្ម និង​សហជីព​គ្រប់ជាន់ថ្នាក់ដើម្បីដោះស្រាយឱ្យបានឆាប់រហ័សនូវសេចក្តីប្រាថ្នា និងផលប្រយោជន៍ស្របច្បាប់របស់ពលករ៕

បកប្រែដោយ Duy Hoan