វៀតណាម និងបណ្តាប្រទេសពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងការអភិវឌ្ឍនៅអាស៊ី និងពិភពលោក
កប.អនឡាញ - សន្និសីទនេះមានប្រធានបទ “សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីក្នុងភាពជាក់ស្តែងថ្មីនៃពិភពលោក ក្រោយជំងឺរាតត្បាត” ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tileuberdi ។
នាថ្ងៃទី១២ ខែតុលា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Hoang Giang អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី ៦ នៃសន្និសីទស្តីពីការសម្របសម្រួលធ្វើសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ក្រោមប្រធានបទ “សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីក្នុងភាពជាក់ស្តែងថ្មីនៃពិភពលោកក្រោយជំងឺរាតត្បាត ក្រោមអធិបតីភាពរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tileuberdi ។
    |
 |
អនុរដ្ឋមន្រ្តីការបរទេស លោក Dang Hoang Giang ថ្លែងតាមប្រព័ន្ធវីដេអូក្នុងសន្និសីទ (រូបភាព៖ ក្រសួងការបរទេស) |
ថ្លែងមតិតាមប្រព័ន្ធវីដេអូនៅក្នុងសន្និសីទនេះ លោកអនុរដ្ឋមន្រ្តី Dang Hoang Giang បានបញ្ជាក់ពីការសន្យារបស់វៀត ណាមចំពោះដំណើរការនិងគោលដៅរបស់ CICA ដោយប្តេជ្ញាចិត្តរួមជាមួយបណ្តាប្រទេសពង្រឹងសាមគ្គីភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងការអភិវឌ្ឍនៅអាស៊ីនិងនៅលើពិភពលោក។
ក្នុងឱកាសនេះ លោកអនុរដ្ឋមន្រ្តី Dang Hoang Giang បានគូសបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មសន្តិសុខតំបន់ ចែករំលែកកិច្ចប្រឹងប្រែងយ៉ាងសកម្មរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ អនុវត្តការឯកភាពគ្នា ៥ ចំណុចអំពីមីយ៉ាន់ម៉ា អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបញ្ចប់ការចរចាក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕
បកប្រែដោយ Duy Hoan