leftcenterrightdel
លោក Nguyen Phu Trong  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម; សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ នៅក្នុងជំនួបកំពូល (រូបថត៖ vnanet.vn)

 

នៅក្នុងជំនួប ថ្នាក់ដឹកនាំនៃគណបក្សទាំងបីបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងសារសំខាន់នៃជំនួបកំពូលនេះ ហើយបានជូនដំណឹងគ្នាទៅវិញទៅមកអំពីសភាពការណ៍របស់គណបក្សរៀងខ្លួនៗ និងប្រទេសរៀងៗខ្លួន ក្នុងនោះមានការងារគណបក្ស ការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩។

leftcenterrightdel
លោក Nguyen Phu Trong  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ថ្លែងក្នុងជំនួបកំពូល (រូបថត៖ vnanet.vn)

 

ថ្នាក់ដឹកនាំទាំងបីបានពិគ្រោះយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ ហើយបានឯកភាពរួមគ្នាអំពីសារសំខាន់នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព ស្អិតរមួតរវាងគណបក្សទាំងបីនៃប្រទេសទាំងបី។ ថ្នាក់ដឹកនាំទាំងបី បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវបណ្តាយន្តការដែលមានស្រាប់ បន្តពិគ្រោះយោបល់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់​ពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងបី ក្នុងបំណងរក្សាបាននូវសន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

leftcenterrightdel
លោក Nguyen Phu Trong  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម; សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវថតរូបជុំគ្នា (រូបថត៖ vnanet.vn)

 

ក្នុងឱកាសនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះលោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងលោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម ។ ជាមួយគ្នានោះដែរ លោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ក៏បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ​លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមផងដែរ៕

បកប្រែដោយ Duy Hoan