លោកប្រធានរដ្ឋ Nguyen Xuan Phuc បញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស និងដៃគូក្នុងប្រព័ន្ធស្បៀងអាហារ ត្រូវបានអនុវត្តដើម្បីផលប្រយោជន៍របស់ប្រជាជន ធានាឲ្យស្បៀងអាហារជាមូលដ្ឋានសម្រាប់ការលុបបំបាត់ភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងជាឱកាសសម្រាប់ការអភិវឌ្ឍកសិកម្មវៀតណាមតាមទិសដៅ “មានតម្លាភាព ទំនួលខុសត្រូវ ចីរភាព” អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ជូនសារតាមរយៈប្រព័ន្ធវីដេអូដល់កិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ របស់អង្គការសហប្រជាជាតិ ស្ដីពីប្រព័ន្ធស្បៀងអាហារ (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្កត់ធ្ងន់ថា កិច្ចប្រជុំគប្បីជម្រុញវិធានការច្នៃប្រឌិតដើម្បីផ្លាស់ថ្មីប្រព័ន្ធស្បៀងអាហារ។ លោកចាត់ទុកថា គប្បីវិនិយោគលើការអភិវឌ្ឍព្រមៗគ្នានូវហេដ្ឋារចនាសម្ព័ន្ធនៃផ្នែកកសិកម្ម បម្រើផលិតកម្មផងនិងអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម យកកសិករជាស្នូលផង ព្រមទាំងបង្កើតបរិដ្ឋានអាហារស្អាតដើម្បីមានសុខភាពល្អ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្កត់ធ្ងន់ថា ការផ្លាស់ប្តូរឌីជីថលត្រូវរួមជាមួយកំណែទម្រង់គោលនយោបាយ និងកសាងបណ្តាញផ្លាស់ប្តូរប្រកបដោយច្នៃប្រឌិត ហើយបញ្ជាក់ថា វៀតណាមមានគោលបំណងក្លាយទៅជាមជ្ឈមណ្ឌលនៃការផ្លាស់ថ្មីនវានុវត្តន៍លើវិស័យស្បៀងអាហារនៅតំបន់ និងបើកទូលាយនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការស្រាវជ្រាវ ការព្យាករណ៍ ការគ្រប់គ្រងដោយចីរភាពនូវធនធានធម្មជាតិ៕

បកប្រែដោយ Thanh Cong