leftcenterrightdel
អគ្គលេខាគណបក្សពលកម្មម៉ិកស៊ិកលោក Alberto Ayana Gutiérrez (រូបថត៖ vnanet.vn)

អគ្គលេខាគណបក្សពលកម្មម៉ិកស៊ិកលោក Alberto Ayana Gutiérrez បានសន្និដ្ឋានលើអត្ថបទក្រោមចំណងជើងថា “បញ្ហាអំពីទ្រឹស្តី និងភាពជាក់ស្តែងមួយចំនួនអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាម” របស់អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម លោក Nguyen Phu Trong បានបង្ហាញពីការជ្រើសរើសមាគ៌ាកសាងសង្គមនិយមជាការសម្រេចចិត្តត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាមដែលស្របនឹងតថភាពនៅវៀតណាម។ បច្ចុប្បន្ននេះ បើនិយាយដល់វៀតណាម គេមិនត្រឹមតែនិយាយអំពីគំរូនៃការស្នេហាជាតិ ប្រពៃណីដ៏យូរអង្វែងនៃការប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានដណ្ដើមឯករាជ្យ និងសេរីភាពប៉ុណ្ណោះទេ ថែមទាំងរំលឹកពីជោគជ័យរបស់វៀតណាមលើមាគ៌ាកសាង និងអភិវឌ្ឍប្រទេសជាតិទៀតផង។

លោក Alberto Ayana Gutiérrez បានសន្និដ្ឋានថា បទពិសោធន៍ដែលប្រមូលផ្ដុំពីវិស័យសេដ្ឋកិច្ចសង្គម និងវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកិត្យានុភាពរបស់ប្រទេសលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ននេះគឺជាមូលដ្ឋានសម្រាប់ការជឿទំនុកចិត្តលើជ័យជំនះថ្មីរបស់វៀតណាមក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ លោក Alberto Anaya Gutiérrez បានសំដែងការជឿជាក់ថា សមិទ្ធិផលដែលវៀតណាមសម្រេចបាន រួមជាមួយគំនិតផ្តួចផ្តើមជាក់ស្តែងនិងទ្រឹស្តីដែលដាក់ចេញដោយបក្សកុម្មុយនិស្តវៀតណាមគឺជាមូលដ្ឋានដ៏រឹងមាំដើម្បីធានាបាននូវជ័យជំនះថ្មីសម្រាប់វៀតណាមក្នុងដំណើរការកសាងសង្គមនិយម ៕

បកប្រែដោយ Pham Diep