ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ លោក Tran Thanh Man សមាជិកការិយាល័យនយោបាយ អនុប្រធានប្រចាំការរដ្ឋសភា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបោះឆ្នោតជាតិបានសង្កត់ធ្ងន់ថា ការបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយាកាសសោមនស្សរីករាយយ៉ាងក្រៃលែង ប្រជាធិបតេយ្យ សមភាព ស្របច្បាប់ សុវត្ថិភាព សន្សំសម្ចៃ និងទទួលបានជោគជ័យយ៉ាងខ្លាំងដែលពិតជាពិធីបុណ្យដ៏ធំរបស់ប្រជាជនទាំងមូលដោយមានម្ចាស់ឆ្នោតចំនួន  ៩៩.៦%  នៃចំនួនម្ចាស់ឆ្នោតសរុបបានទៅបោះឆ្នោត។

leftcenterrightdel
លោក Tran Thanh Man ថ្លែងក្នុងសន្និសីទសារព័ត៌មាន

ជោគជ័យនៃការបោះឆ្នោតបានបង្ហាញពីកម្លាំងសំយោគរបស់ប្រជាជន និងប្រព័ន្ធនយោបាយ ក្រោមការដឹកនាំរបស់បក្ស កម្លាំងសាមគ្គីភាពរបស់ប្រជាជនទាំងមូល និងជំនឿយ៉ាងមុតមាំរបស់ប្រជាជនលើរបប បក្ស និងរដ្ឋ។

“លទ្ធផលនៃការបោះឆ្នោតគឺជាសក្ខីភាពដែលបង្ហាញថា នៅពេល​ប្រទេស​​ស្ថិតនៅក្នុងភាពលំបាក និងឧបសគ្គ គឺ​សេចក្តីស្នេហាជាតិ ស្មារតីខ្លួនទីពឹងខ្លួន និងសេចក្តីប្រាថ្នារបស់ប្រជាជនត្រូវ​បានផុសឡើង និងត្រូវបានលើកកម្ពស់យ៉ាងខ្លាំងក្លា”៕

បកប្រែដោយ Duy Hoan