leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ថ្លែងនៅឯកិច្ចប្រជុំ (រូបថត៖ vnanet.vn)

អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានសង្កត់ធ្ងន់លើការធានាធនធាន ជាពិសេសធនធានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីធានាខ្សែសង្វាក់ផ្គត់ផ្គង់ឱសថដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ក៏ដូចជាធានាផលិតផលសម្រាប់ប្រជាជនអាចធ្វើតេស្ដដោយខ្លួនឯង។ លោកឧបនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា ចាំបាច់ត្រូវរកវិធីព្យាបាលឲ្យបានឆាប់ ក៏ដូចជាការអភិវឌ្ឍវ៉ាក់សាំងទប់ស្កាត់ជំងឺនេះផងដែរ។

យោងតាម UNAIDS បានឲ្យដឹងថា នៅឆ្នាំ ២០២០ ពិភពលោកមានប្រជាជនចំនួន ៣៧,៦ លាននាក់បានឆ្លងជំងឺអេដស៍ ដែលក្នុងនោះ ២៧,៤ លាននាក់កំពុងត្រូវបានព្យាបាល។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍បានថយចុះ ៤៣% នៅត្រឹម ៦៩០.០០០ នាក់ក្នុងឆ្នាំ ២០២០៕

បកប្រែដោយ Pham Diep