លោក Atul Keshap បានអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន គាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន និងទស្សនៈរបស់អាស៊ានអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមកំពុងកើតឡើង។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung អញ្ជើញ​ចូល​រួម​កិច្ច​សន្ទនា​ (រូប​ថត៖ ក្រសួងការបរទេសវៀតណាម)

ប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការរួមចំណែកដល់កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងសន្តិភាព ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើ​ការ​​វិនិយោគ ការអភិវឌ្ឍន៍ធនធានមនុស្ស ថាមពលកកើតឡើងវិញ កិច្ចសហប្រតិបត្តិការសមុទ្រ ការឆ្លើយតបនឹងគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ... អាស៊ាននិងអាមេរិកបានអះអាងថានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ​គ្នា​​ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ រួមទាំងសន្តិសុខនិងសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត។ អាមេរិកបានសង្កត់ធ្ងន់លើការគាំទ្រចំពោះជំហរជាគោលការណ៍របស់អាស៊ានស្តីពីបញ្ហាសមុទ្រខាងកើត ស្វាគមន៍អាស៊ានពង្រីកតួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនាគ្នា ការកសាងទំនុកចិត្តនៅក្នុងតំបន់ ព្រមទាំងធានានូវការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង​កសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ទាក់ទងនឹងស្ថានភាពមីយ៉ាន់ម៉ា អាមេរិកស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ាននាពេលថ្មីៗនេះដោយបានគាំទ្រតួនាទីរបស់អាស៊ានក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងជួយមីយ៉ាន់ម៉ា​ក្នុងការស្វែងរកដំណោះស្រាយដើម្បីរក្សាស្ថិរភាពស្ថានភាព។

តាងនាមប្រទេសអាស៊ានលើកឡើងនូវបញ្ហាក្នុងតំបន់និងអន្តរជាតិ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើនដែលកំពុងកើនឡើងដូចជាជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងដណ្តើមយកធនធានធម្មជាតិ និងការទាមទារអធិបតេយ្យភាពដែលតម្រូវ​ឲ្យ​បណ្តាប្រទេសត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការ ការសន្ទនា កសាងទំនុកចិត្ត គោរពច្បាប់ លើកកំពស់ការទទួលខុសត្រូវ  និងគោរពគ្នាទៅវិញទៅមកដើម្បីធានាឲ្យបាននូវបរិយាកាសសន្តិភាព ស្ថិរភាព។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានស្នើឲ្យអាស៊ាន និងអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន  ជម្រុញ​សណ្តា​ប់​ធ្នាប់ក្នុងតំបន់ដោយផ្អែកលើច្បាប់ គោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានបញ្ជាក់ពីជំហរជាគោលការណ៍របស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើត និងមានបំណងចង់ឲ្យ​​អាមេរិកបន្តដើរតួនាទីស្ថាបនា និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសមុទ្រខាងកើតឱ្យទៅជាសមុទ្រប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ក៏​ដូចជាតួនាទីរបស់អាស៊ានក្នុងការជួយគាំទ្រប្រទេស​មីយ៉ាន់ម៉ាផងដែរ៕

បកប្រែដោយ Duy Hoan