ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្រ្តីឡាវ Phankham Viphavanh បានសម្តែងនូវជំនឿថា ដោយមានទំនុកចិត្តខ្ពស់ពីបក្ស រដ្ឋ និងប្រជាជនវៀតណាម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នឹងបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ និងដឹកនាំរដ្ឋាភិបាលវៀតណាមទទួលបានជោគជ័យថ្មីៗជាច្រើនក្នុងបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ  ព្រមទាំង​លើកកំពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងលើឆាកអន្តរជាតិ។

leftcenterrightdel
នាយករដ្ឋមន្រ្តីទាំងពីរបានសម្តែងការរីករាយ និងវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19  (រូបថតៈ VGP )

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីឡាវដែលបានផ្ញើលិខិត និងទូរស័ព្ទអបអរសាទរ។ ជាមួយគ្នានេះ លោកបានបង្ហាញនូវបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី Phankham Viphavanh ដើម្បីពង្រឹង និងអភិវឌ្ឍចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

នាយករដ្ឋមន្រ្តីទាំងពីរបានសម្តែងការរីករាយ និងវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺ Covid-19  ព្រមទាំងឯកភាពថានាពេលខាងមុខនេះ ភាគីទាំងពីរគប្បីបន្តខិតខំថែមទៀតដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរួម ទាញយកប្រយោជន៍ពីប្រភពធនធានអន្តរជាតិដើម្បីបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៃប្រទេសរៀងៗខ្លួន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពបង្កើនប្រសិទ្ធភាពក្នុងការសម្របសម្រួលរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ អនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ លើកទី ៤៣ ឲ្យបានល្អ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ការដឹកជញ្ជូន ការអប់រំបណ្តុះបណ្តាល ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងឡាយ។ ទន្ទឹមនឹងនេះសម្របសម្រួល និងគាំទ្រគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលរៀបចំសកម្មភាពល្អដើម្បីរំលឹកខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពវៀតណាម - ឡាវ ឡាវ - វៀតណាមក្នុងឆ្នាំ ២០២២ ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញលោកនាយករដ្ឋមន្រ្តី Phankham Viphavanh មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ លោកនាយករដ្ឋមន្រ្តីឡាវក៏បានអញ្ជើញ និងសម្តែងនូវបំណងចង់ទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មកបំពេញទស្សនកិច្ចនៅប្រទេសឡាវក្នុងពេលវេលាសមស្របផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជូនពរចំពោះថ្នាក់ដឹកនាំ និងប្រជាជនឡាវ៕

បកប្រែដោយ Duy Hoan