រូបភាព និងឯកសារជាង ៧០០ ត្រូវបានរៀបចំឡើងដែលទាក់ទងនឹងព្រឹត្តិការណ៍អន្ដរជាតិ និងសកម្មភាពសហប្រតិបត្តិការលើវិស័យជាច្រើន។ សៀវភៅនេះនៅមានការផ្ដល់មតិយោបល់ ការចងចាំរបស់ថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវ សាក្សីនិងអត្ថបទរបស់អ្នកនិព័ន្ធ។

leftcenterrightdel
សៀវភៅ “រយៈពេល ៧០ ឆ្នាំនៃទំនាក់ទំនងវៀតណាម-រុស្ស៊ី” 

ថ្លែងក្នុងពិធីនេះ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា ទំនាក់ទំនងវៀតណាម-រុស្ស៊ីនាបច្ចុប្បន្ននេះ និងទំនាក់ទំនងវៀតណាម - សហភាពសូវៀតកាលពីមុនបានក្លាយជាទ្រព្យសម្បត្តដ៏មានតម្លៃ ហើយជាមនោសញ្ចេតនាស្មោះត្រង់ ការជួយគាំទ្រគ្នាទៅវិញទៅមក និងការពូនជ្រំចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។

លោក Pham Binh Minh ក៏បានបន្ថែមថា សៀវភៅនេះបានបង្ហាញនូវប្រវត្តិសាស្រ្តនៃទំនាក់ទំនងវៀតណាម-រុស្ស៊ីក្នុងរយៈពេល ៧០ ឆ្នាំ ដោយបង្ហាញព័ត៌មាននិងឯកសារអំពីព្រឹត្តិការណ៍សំខាន់ៗ ព្រមទាំងបង្ហាញច្បាស់នូវទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងវៀតណាមនិងរុស្ស៊ី៕

បកប្រែដោយ Thuy Anh