វៀតណាមចូលរួមកិច្ចពិភាក្សាក្នុងសម័យប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
កប.អនឡាញ - ចាប់ពីថ្ងៃទី ១ ដល់ទី ៥ ខែមីនា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បន្តសប្តាហ៍ធ្វើការទី២ នៃសម័យប្រជុំលើកទី ៤៦ ដោយមានកិច្ចពិភាក្សារួម និងកិច្ចពិភាក្សាតាមប្រធានបទស្តីពីការលើកកម្ពស់សិទ្ធិស៊ីវិល នយោបាយ និងសិទ្ធិសេដ្ឋកិច្ចវប្បធម៌ និងសង្គម រួមទាំងការធានាវប្បធម៌ សិទ្ធិកុមារ និងសិទ្ធិរបស់ជនពិការ។
សម័យប្រជុំទាំងនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូដែលទាក់ទាញការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិដូចជា អង្គការ UN Women, UNICEF និង UNESCO។ល។
    |
 |
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai (រូបថត៖ vnanet.vn) |
អញ្ជើញចូលរួមកិច្ចពិភាក្សានេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាម អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ (ស្វីស) បានបញ្ជាក់ពីគោលការណ៍ គោលនយោបាយ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលនានារបស់រដ្ឋាភិបាលវៀតណាមក្នុងការលើកកម្ពស់សិទ្ធិមនុស្ស រួមមានសិទ្ធិកុមារ សិទ្ធិរបស់ជនពិការ សិទ្ធិវប្បធម៌ និងសិទ្ធិស្បៀងអាហារនៅក្នុងប្រទេសវៀតណាម។
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថា ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 វៀតណាមបានគ្រប់គ្រងនិងទប់ទល់នឹងជំងឺរាតត្បាត Covid-19 ប្រកបដោយជោគជ័យ រក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់បើប្រៀបធៀបនឹងបណ្តាប្រទេស និងផ្តល់អាទិភាពចំពោះក្រុមងាយរងគ្រោះក្នុងសង្គម ដែលបង្ហាញយ៉ាងច្បាស់នូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម និងការប្តេជ្ញាចិត្តរបស់វៀតណាមអនុលោមតាមអនុសញ្ញាអន្តរជាតិក្នុងវិស័យសិទ្ធិមនុស្សដែលវៀតណាមបានចូលរួម៕
បកប្រែដោយ Huyen Trang