leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញ​ជាអធីបតី​នៃ​កិច្ច​សន្ទនា (រូប​ថត៖ vnanet.vn)

បច្ចុប្បន្ន ប្រទេសវៀតណាមមានសហគ្រាសជាង ៨០០,០០០ កំពុងដំណើរការ។ សហគ្រាសភាគច្រើនមានទំហំតូច និងមធ្យម។ វិស័យសេដ្ឋកិច្ចមិនមែនរដ្ឋដើរតួយ៉ាងសំខាន់ ដោយរួមចំណែកប្រមាណ ៤២% នៃ GDP និងបង្កើតការងារជាង ៥០% សម្រាប់សង្គម។

វៀតណាមមានប្រជាជនប្រមាណ ៧ លាននាក់ដែលមានសញ្ញាបត្រមហាវិទ្យាល័យ សាកលវិទ្យាល័យឡើងទៅ។ ក្រៅពីបញ្ញជនក្នុងស្រុក  វៀតណាមមានបញ្ញជននៅបរទេសជាង ៤០ ម៉ឺននាក់ រួមទាំងបណ្ឌិតជាង ៦០០០ នាក់ និងបញ្ញាជនល្បីៗរាប់រយនាក់ដែលកំពុងរស់នៅក្នុងប្រទេស និងដែនដីជិត ១០០ នៅជុំវិញពិភពលោក។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថតរូប​ជុំ​ជា​មួយ​ប្រតិភូទាំងឡាយ​ (រូប​ថត៖ vnanet.vn)

ជំនួបថ្ងៃនេះរវាងនាយករដ្ឋមន្រ្តីជាមួយធុរកិច្ច និងអ្នកប្រាជ្ញឆ្នើមៗរបស់វៀតណាម ក្នុង​បំណង​ស្តាប់ និងពិភាក្សាលើ​គំនិតផ្តួចផ្តើម ឬទស្សនវិស័យរបស់សហគ្រិន និងអ្នកប្រាជ្ញឆ្នើមៗ ក្នុងគោលដៅស្នូលមួយគឺ “ធ្វើឱ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍រីកចម្រើននៅឆ្នាំ២០៤៥” ។ ទន្ទឹមនឹងនេះ ស្តាប់គំនិត​ស្តី​ពីការ​ពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិក្នុងបរិបទដែលជំងឺរាតត្បាតកំពុងឆ្លងរាលដាលពាសពេញពិភពលោក ក៏ដូចជាឆ្លៀតយកឱកាស​ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យបានឆាប់រហ័ស​ និងប្រកបដោយនិរន្តរភាពជាងនេះទៅទៀត៕

បកប្រែដោយ Duy Hoan