ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានចែករំលែកអំពីស្ថានភាពរបស់វៀតណាម និងលទ្ធផលលេចធ្លោនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាវិធានការទប់ទល់នឹងជំងឺរាតត្បាត Covid-19 ការអភិវឌ្ឍសេដ្ឋកិច្ច និងការធានាសុខុមាលភាពសង្គម។ លោកបានអះអាងថា វៀតណាមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស្របច្បាប់វេណេហ្សុអេឡាន។ ក្នុងការជំរុញកិច្ចសន្ទនានយោបាយ ដោយឈរលើមូលដ្ឋានគោរពរដ្ឋធម្មនុញ្ញវេណេស៊ុយអេឡា និងសេចក្តីប្រាថ្នារបស់ប្រជាជន ជំនះរាល់ការលំបាកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងបរិបទដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (រូបថត៖ vnanet.vn)

លោករដ្ឋមន្រ្តី Arreaza បានសង្កត់ធ្ងន់ថា វេណេហ្ស៊ុយអេឡាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានគោលបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកបានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការទប់ទល់នឹងជំងឺរាតត្បាត Covid-19 និងការរក្សានូវសន្ទុះកំណើនសេដ្ឋកិច្ច។

ភាគីទាំងពីរបានឯកភាពរក្សាប្រតិបត្តិការនៃយន្តការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគណៈកម្មាធិការចម្រុះអន្តររដ្ឋាភិបាល វៀតណាម-វេណេស៊ុយអេឡា និងកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ ភាគីទាំងពីរឯកភាពគ្នាបង្កើនការផ្លាស់ប្តូររវាងក្រសួង និងស្ថាប័ននានា តភ្ជាប់ធុរកិច្ច ជំរុញទំនាក់ទំនងវិនិយោគនិងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរលើបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងសហប្រតិបត្តិការជាមួយគ្នានៅវេទិកាពហុភាគីដែលវៀតណាម និងវេណេស៊ុយអេឡាជាសមាជិក៕

បកប្រែដោយ Huyen Trang