នៅក្នុងជំនួបសន្ទនានោះ លោក To Anh Dung និងលោក Nigel Adams បានសម្ដែងនូវក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានរបស់ទំនាក់ទំនងទ្វេភាគី វៀតណាម-អង់គ្លេស ជាពិសេស នៅឆ្នាំ ២០២០ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដើម្បីជម្រុញឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តឡើងកំរិតខ្ពស់ជាងក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។  ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីពីរនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតនៅពេលខាងមុខ។

leftcenterrightdel
លោក To Anh Dung ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Nigel Adams (រូបថត​៖ vov.vn)

លោក To Anh Dung រំពឹងថា ប្រទេសអង់គ្លេសនឹងចែករំលែកបទពិសោធន៍ក្នុងការចាក់វ៉ាក់សាំងការពារ Covid-19 ព្រមទាំងបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់វៀតណាមក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបន្តបន្ទាប់។ លោក To Anh Dung ឯកភាពថា ភាគីទាំងពីរនឹងបន្តការផ្លាស់ប្តូរគណៈប្រតិភូ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការសំខាន់ៗដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ។

លោក Nigel Adams បញ្ជាក់ថា អង់គ្លេសបន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងក្របខ័ណ្ឌពហុភាគី លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក។

ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

បកប្រែដោយ Thuy Anh