leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជូនសារដល់កិច្ចប្រជុំ (រូបថត៖ vnanet.vn)

ក្នុងកិច្ចប្រជុំ ប្រធានាធិបតីបារាំង ហូឡង់ អង់គ្លេស និងអាល្លឺម៉ង់ ប្រេសិតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកអាកាសធាតុ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្ដែងនូវការ​ព្រួយ​បារម្ភពីផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ហើយបញ្ជាក់ថា សហគមន៍អន្តរជាតិគប្បីបង្កើនកិច្ចសហប្រតិបត្តិការ និងផ្ដល់ជំនួយ​ផ្នែកហិរញ្ញវត្ថុសម្រាប់សកម្មភាពឆ្លើយ​តប​​នឹងបម្រែបម្រួលអាកាសធាតុ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងឡាយបានសន្យាថានឹងផ្ដល់អាទិភាពលើការឆ្លើយ​តប​​នឹងបម្រែបម្រួលអាកាសធាតុតាម​រយៈការ​ផ្តល់ជំនួយ​ដល់​បណ្តា​ប្រទេសកំពុងអភិវឌ្ឍ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានជូនសារ​ដល់កិច្ចប្រជុំនេះ។ លោក Nguyen Xuan Phuc សន្យាថា វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិដើម្បីធ្វើឲ្យបញ្ហាប្រឈមដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុក្លាយទៅជាឱកាសអភិវឌ្ឍប្រកបដោយភាព​រឹងមាំសម្រាប់មនុស្សគ្រប់​គ្នា។ ប្រធានាធិបតី ហូឡង់ និងប្រតិភូជាច្រើនបានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងកិច្ចប្រជុំនេះ៕

បកប្រែដោយ Thanh Cong