ប្រធានបទនៃមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម គឺ“ពង្រឹងការកសាងបក្ស និងប្រព័ន្ធនយោបាយឱ្យស្អាតស្អំ និងរឹងមាំ; ជម្រុញបំណងប្រាថ្នាអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ឆន្ទៈ និងកម្លាំងនៃមហាសមគ្គីជាតិដោយគួបផ្សំនឹងកម្លាំងនៃយុគសម័យ; បន្តជម្រុញការផ្លាស់ថ្មីលើ​គ្រប់ជ្រុងជ្រោយ; កសាង និងការពារមាតុភូមិ ថែរក្សា​សន្តិភាព និងស្ថិរភាព; ខិតខំសម្រេចឲ្យបានគោលដៅដល់ពាក់កណ្តាលសតវត្សរ៍ទី ២១ ប្រទេសវៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍មួយតាមទិសសង្គមនិយម”។ មហាសន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម និងជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងការអភិវឌ្ឍរបស់បក្ស និងប្រទេសជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃ​មហាសន្និបាត​បក្ស លើកទី XIII

អង្គមហាសន្និបាតមានការចូលរួមពីប្រតិភូចំនួន ១.៥៨៧ រូប ដែលតំណាងឱ្យសមាជិក​បក្ស​ជាង ៥.១ លាននាក់នៅ​ទូទាំងប្រទេស។ អញ្ជើញចូលរួមពិធីបើក មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong, នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan, អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ  កម្មាភិបាលបដិវត្តន៍ជើងចាស់ វីរៈអ្នកម្តាយវៀតណាម វីរៈបុរស ឥស្សរជន បញ្ញជន សិល្បករ សិល្បការនី ថ្នាក់ដឹកនាំសាសនាឆ្នើម ឯកអគ្គរដ្ឋទូត ភារៈធារី ដែលមកពីបណ្តាប្រទេស និងប្រធានតំណាងអង្គការអន្តរជាតិនានាប្រចាំនៅវៀតណាម។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា (រូប​ថត៖ vnanet.vn)

លោកស្រី Nguyen Thi Kim Ngan សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា ជំនួសមុខគណៈអធីបតីដឹកនាំពិធីបើកមហាសន្និបាត។

leftcenterrightdel
លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តី

ក្នុងបរិយាកាសសោមនស្សរីករាយយ៉ាងក្រៃលែង និងឧឡារិក លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តី ជំនួសគណៈអធិបតី ថ្លែងសុន្ទរកថាបើកមហាសន្និបាត លើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong

បន្ទាប់មក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ថ្លែងរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២ អំពីឯកសារទាំងឡាយដែលបានដាក់ជូនមហាសន្និបាតលើកទី XIII របស់បក្ស។

លោកស្រី Nguyen Thanh Hai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Thai Nguyen អានបញ្ជីឈ្មោះគណបក្សនយោបាយ អង្គការ និងមិត្តភក្តិអន្តរជាតិចំនួន ២១៥ ដែលបានផ្ញើសារទូរលេខ និង​លិខិតអបអរសាទរជូនមហាសន្និបាត លើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម (គិតត្រឹមថ្ងៃទី ២២ ខែមករា)។

លោកស្រី Nguyen Thi Kim Ngan សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា ជំនួសមុខគណៈអធិបតី និងអង្គមហាសន្និបាតទាំងមូលបានថ្លែងអំណរគុណចំពោះចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការគាំទ្រ និងជំនួយដ៏មានតម្លៃពីគណបក្សនយោបាយ អង្គការអន្តរជាតិ និងមិត្តភក្តិជូនចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាម។ លោកស្រីបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងបន្តអនុវត្តគោលនយោបាយការបរទេសដែលបានកំណត់ដោយបក្ស ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស គណបក្សនយោបាយ អង្គការអន្តរជាតិ និងមិត្តភក្តិ រួមចំណែកក្នុងបុព្វហេតុសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមនៅលើពិភពលោក។

leftcenterrightdel
លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស

លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស អានរបាយការណ៍ត្រួតពិនិត្យការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី XII។ របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការមជ្ឈិមបក្សបានផ្តោតលើការដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលខិតខំអនុវត្តគោលដៅ និងភារកិច្ចដែលបានកំណត់ដោយមហាសន្និបាតបក្សលើកទី XII ហើយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន នាំប្រទេសបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ...

នារសៀលថ្ងៃដដែល ប្រតិភូធ្វើការតាមក្រុមៗ ដោយស្រាវជ្រាវ និងពិភាក្សាលើសេចក្តីព្រាងឯកសារនានានៃមហាសន្និបាតបក្ស លើកទី XIII៕

បកប្រែដោយ Duy Hoan