វៀតណាមនឹងមានការរីកចម្រើនប្រកបដោយវិបុលភាព និងសុភមង្គល
កប.អនឡាញ - បណ្ឌិត Evgeny Kobelev ដែលជាអ្នកស្រាវជ្រាវជួរមុខអំពីវៀតណាមម្នាក់ និងជាអនុប្រធានទី ១ នៃសមាគមមិត្តភាពរុស្ស៊ី - វៀតណាម ទើបតែមានអត្ថបទមួយក្រោមចំណងជើងថា “មហាសន្តិបាតបក្សកុម្មុយនីស្តវៀតណាម លើកទី១៣ - ផ្លូវឆ្ពោះទៅរកភាពជោគជ័យថ្មី” ដែលចុះផ្សាយនៅក្នុងទស្សនាវដ្តី “ពិភពលោកពហុប៉ូល” នាថ្ងៃទី១២ ខែមករា។
    |
 |
អត្ថបទចុះផ្សាយនៅទស្សនាវដ្តីនយោបាយ “ពិភពលោកពហុប៉ូល” នៃប្រទេសរុស្ស៊ី (រូបថត៖ vovworld.vn) |
លោកបណ្ឌិត Evgeny Kobelev បានមានប្រសាសន៍ថា មហាសន្តិបាតបក្សកុម្មុយនិស្តវៀតណាមបានបង្កើតរបត់ប្រវត្តិសាស្ត្រមួយនៅពេលអនុម័តគោលនយោបាយ “ផ្លាស់ថ្មី” ដើម្បីធានាការអភិវឌ្ឍប្រទេសប្រកបដោយជោគជ័យ ជួយរក្សាស្ថិរភាពសង្គម។ ទោះបីរងផលប៉ះពាល់ដោយការរីករាលដាលនៃកូវីដ ១៩ ក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែមានកំណើនវិជ្ជមាន ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសដទៃភាគច្រើនគឺអវិជ្ជមាន។ ប្រទេសវៀតណាមទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាត ហើយរហូតមកទល់បច្ចុប្បន្ននេះមានអ្នកស្លាប់ត្រឹមតែ ៣៥ នាក់ក្នុងចំណោមប្រជាជនសរុបជិត ១០០ លាននាក់។
ស្តីពីកិច្ចការបរទេស លោកបណ្ឌិត Evgeny Kobelev បានសន្និដា្ឋនថា ការអភិវឌ្ឍន៍ប្រកបដោយជោគជ័យរបស់វៀតណាមត្រូវបានជំរុញដោយមានសកម្មភាពគោលនយោបាយការបរទេសពហុភាគី តាមរយៈបណ្តាញទំនាក់ទំនងទ្វេភាគី និងពហុភាគី។
លោកបណ្ឌិត Evgeny Kobelev បានបង្ហាញជំនឿលើអនាគតភ្លឺស្វាងសម្រាប់ប្រជាជនវៀតណាម ហើយជឿជាក់ថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាម វៀតណាមនឹងសម្រេចបានគោលដៅរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសក្លាយជាប្រទេសមួយរីកចម្រើន វិបុលភាព និងសុភមង្គល” ហើយនៅពាក់កណ្តាលសតវត្សរ៍ទី ២១ នឹងក្លាយជា“ ប្រទេសអភិវឌ្ឍន៍មួយតាមតម្រង់ទិសសង្គមនិយម”៕
បកប្រែដោយ Duy Hoan