អស់លោក លោកស្រីជាទីមេត្រី 

ខ្ញុំវាយតម្លៃខ្ពស់ចំពោះការដែលមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាល ៧៥ រៀបចំសម័យប្រជុំពិសេសស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក្នុងបរិបទដែលជិតមួយខែទៀតនឹងបញ្ចប់ឆ្នាំ ២០២០ ជាឆ្នាំដែលវិស័យជាច្រើនជួបការលំបាក និងបញ្ហាប្រឈមដោយសារជំងឺរាតត្បាត Covid-19។ ដើម្បីយកឈ្នះលើជំងឺរាតត្បាតនេះ និងឈានចូលឆ្នាំថ្មីឱ្យមានការរីកចម្រើនយ៉ាងល្អប្រសើរ ខ្ញុំសូមលើកអនុសាសន៍មួយចំនួនជូនយើងទាំងអស់គ្នាថា ៖

១. លើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិ បង្កើនកិច្ចសហការគោលនយោបាយ សាមគ្គី បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក៏ដូចជាមានការខិតខំប្រឹងប្រែងពីបណ្ដាស្ថាប័នពហុភាគីក្នុងអភិបាលកិច្ចជាសកលដើម្បីគ្រប់គ្រង់ឲ្យបានជំងឺរាតត្បាត Covid-19។

ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអាណត្តិ ២០២០-២០២១ វៀតណាមគាំទ្រ និងស្វាគមន៍ជាថ្មីម្តងទៀតចំពោះការអំពាវនាវរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិស្ដីពីការបទឈប់បាញ់ជាសកល និងលុបចោលគ្រប់ការដាក់ទណ្ឌកម្មជាឯកតោភាគី និងបង្កលក្ខខណ្ឌសម្រាប់ជំនួយមនុស្សធម៌ដល់ប្រទេសទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។

២. ប្រកាន់យកផលប្រយោជន៍របស់ប្រជាជនជាស្នូលនៃគ្រប់គោលនយោបាយ និងផ្ដល់អាទិភាពចំបងគឺការពារសុខភាព និងអាយុជីវិតមនុស្ស ហើយធានាថា ប្រជាជននៅគ្រប់ប្រទេស និងតំបន់ដែនដីមានសិទ្ធិទទួលវ៉ាក់សាំង និងថ្នាំព្យាបាល Covid-19 ក្នុងតម្លៃសមរម្យ។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ vnanet.vn)

៣- ភាពម្ចាស់ការ និងការឆ្លើយតបដំណាក់កាល “ភាពប្រក្រតីថ្មី” ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងធានាឲ្យបាននូវការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងស្ដាសេដ្ឋកិច្ចឡើងវិញផង ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់វិស័យពាណិជ្ជកម្ម និងការវិនិយោគឆ្លងដែន ការធ្វើដំណើររបស់ប្រជាជន និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញស្បៀងអាហារ បរិក្ខារពេទ្យ ...។

ប្រទេសទាំងឡាយគប្បីរក្សាការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងដើម្បីអនុវត្ដគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG -២០៣០ និងការសន្យាលើការប្រែប្រួលអាកាសធាតុ ជាពិសេសបង្កលក្ខខណ្ឌសម្រាប់ការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងពាណិជ្ជកម្មសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

អស់លោក លោកស្រីជាទីមេត្រី 

៤. ប្រទេសវៀតណាមគ្រប់គ្រងបានជាមូលដ្ឋាននូវការរីករាលដាលនៃ Covid-19 ធានាបានសន្តិសុខសង្គម និងស្តារកំណើនសេដ្ឋកិច្ចឡើងវិញ។ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្ដិការ ការជួយគាំទ្រដ៏មានតម្លៃពីបណ្ដាទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ និងបណ្ដាដៃគូអន្តរជាតិ។

ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមនិងបណ្តាប្រទេសអាស៊ានបានឯកភាពលើគំនិតផ្តួចផ្តើមទាំងឡាយនិងសហការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 មានជាអាថ៍៖ (១) បង្កើតមូលនិធិអាស៊ានដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19, (២) បង្កើតឃ្លាំងស្ដុកបំរុងគ្រឿងបរិក្ខារពេទ្យជាបន្ទាន់ក្នុងតំបន់ (៣) បង្កើតយុទ្ធសាស្ត្រជាក្របខ័ណ្ឌអាស៊ានសម្រាប់ឆ្លើយតបទៅនឹងភាពបន្ទាន់ផ្នែកពេទ្យ និង (៤) បង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ដ្រយអាស៊ានសម្រាប់ឆ្លើយតបទៅនឹងភាពបន្ទាន់នៃសុខភាពសាធារណ និងជំងឺរាតត្បាតដែលកំពុងកើតឡើង (៥) បង្កើតក្របខ័ណ្ឌនៃការស្ដារអាស៊ាន និង (៦) បង្កើតផែនការអនុវត្តន៍ព្រមៗគ្នាដោយឈរលើសសរស្តម្ភទាំង ៣ របស់សហគមន៍ដើម្បីជួយគាំទ្រដល់ប្រជាជន និងអាជីវកម្មជំនះផលវិបាកដោយសារការរីករាលដាល និងស្ថិរភាពជីវភាពរស់នៅ។

៥. វៀតណាមបានលើកឡើងគំនិតផ្តួចផ្តើមជាច្រើនក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ និងសម្របសម្រួលយ៉ាងសកម្មជា​មួយ​បណ្តាប្រទេសជាសមាជិកផ្សេងៗទៀតដើម្បីពិភាក្សា និងអនុម័តលើសេចក្តីសម្រេចចិត្ត និងឯកសារទាំងឡាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។

ក្នុងស្មារតី “ជួយគ្នាទៅវិញទៅមក” រដ្ឋាភិបាល អង្គការ អាជីវកម្ម និងប្រជាជនវៀតណាមបានផ្តល់ជំនួយជាសំភារៈបរិក្ខារពេទ្យទាន់ពេលវេលាដែលផលិតដោយវៀតណាមជូនប្រទេសជាច្រើនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត និងចែករំលែកបទពិសោធន៍ ក៏ដូចជាជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មូលនិធិអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ទោះបីធនធានជាតិនៅមានកម្រិតក៏ដោយ។

អស់លោក លោកស្រីជាទីមេត្រី

៦. វៀតណាមជឿជាក់ថា ចំពោះបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីការបង្កើតអង្គការសហប្រជាជាតិមក សហគមន៍អន្តរជាតិនឹងបង្ហាញការប្ដេជ្ញាចិត្ដនិងកម្លាំងរបស់ប្រជាជាតិនីមួយៗ ក៏ដូចជាស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្ដរជាតិដើម្បីយកឈ្នះលើជំងឺរាតត្បាត Covid-19 និងកសាងអនាគតមួយកាន់តែប្រសើរសម្រាប់ប្រជាជាតិនីមួយៗនិងប្រជាជនទាំងមូល។ វៀតណាមត្រៀមខ្លួនចូលរួមចំណែកក្នុងដំណើរដ៏ថ្លៃថ្នូនោះ៕

សូមអរគុណ !

បកប្រែដោយ Pham Diep