leftcenterrightdel
លោក Nguyen Quoc Dung បំពាក់មេដាយមិត្តភាព ជូនលោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម (រូបថត៖ baoquocte.vn)

ថ្លែងក្នុងពិធីបំពាក់មេដាយ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថា ក្នុងរយៈពេលជិត ៥ ឆ្នាំនៅវៀតណាម លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានរួមវិភាគទានជាវិជ្ជមាន និងសំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ី ឲ្យអភិវឌ្ឍប្រកបដោយស៊ីជម្រៅ និងប្រសិទ្ធភាពលើគ្រប់វិស័យ។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung មានគោលបំណងចង់បាន លោកឯកអគ្គរដ្ឋទូត Ibnu Hadi នឹងគាំទ្រ និងរួមវិភាគទានយ៉ាងសកម្មក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសម្តែងនូវកិត្តិយសដែលទទួលបានមេដាយមិត្តភាពពីរដ្ឋវៀតណាម ព្រមទាំងថ្លែងអំណរគុណដល់ក្រសួងការបរទេសវៀតណាម និងមិត្តភក្តិវៀតណាមដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់លោកក្នុងការបំពេញបេសកកម្មការទូតនៅវៀតណាម។ លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានអះអាងថា ក្នុងឋានៈណាក៏ដោយ ក៏លោកនឹងបន្តចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang