leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយអ្នកតំណាងដែលចូលរួមមហាសន្និបាតបណ្ដាជនជាតិភាគតិច (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងជំនួបសំណេះសំណាលនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យអ្នកតំណាងទាំងអស់ធ្វើជាគំរូដើម្បីរីកសាយស្មារតីកសាងផែនមហាសាមគ្គីជាតិយ៉ាងខ្លាំងមាំមួន។ នេះគឺជាប្រភពនៃកម្លាំង ហើយជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិ ដើម្បីបំផុសបំណងប្រាថ្នាកសាងប្រទេសជាតិអភិវឌ្ឍន៍រុងរឿង និងសុភមង្គល។ ទន្ទឹមនឹងនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់លើគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋស្ដីពីការងារជនជាតិ ពោលគឺជាបញ្ហាយុទ្ធសាស្ត្រមូលដ្ឋានដ៏យូរអង្វែង ហើយជាភារកិច្ចរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូលផងដែរ៕

តាម vovworld.vn