នៅឯកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ APEC បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការជឿទុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ចាប់យកឱកាសថ្មីៗដោយផ្អែកលើបច្ចេកវិទ្យាឌីជីថល និងតភ្ជាប់ឌីជីថលដើម្បីស្ដារអាស៊ី - ប៉ាស៊ីហ្វិកឡើងវិញឆាប់ៗនេះ ។ កិច្ចប្រជុំបានលើកកម្ពស់តួនាទីរបស់ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការគ្រប់គ្រងជំងឺរាតត្បាត និងធានានូវសិទ្ធិស្មើភាពគ្នារបស់ប្រជាជនទាំងអស់ក្នុងការចាក់វ៉ាក់សាំងនិងផលិតផលវេជ្ជសាស្ត្រចាំបាច់មានគុណភាព ប្រសិទ្ធភាពនិងតម្លៃសមរម្យ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC តាមរយៈប្រព័ន្ធវីដែអូ  (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការនិងការទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ ជាពិសេសគឺពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីដោះស្រាយបញ្ហាប្រឈមរយៈពេលខ្លីនិងរយៈពេលវែងក្នុងការឆ្លើយតប" វិបត្តិបច្ចុប្បន្ន" ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែកបទពិសោធន៍និងសមិទ្ធិផលរបស់វៀតណាមនិងសហគមន៍អាស៊ានក្នុងការឆ្លើយតបជំងឺរាតត្បាតទាន់ពេលវេលានិងស្ដារសេដ្ឋកិច្ចឡើងវិញជាបណ្ដើរៗ ។

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការ APEC លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យ APEC សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងជំងឺរាតត្បាត ជំរុញការតភ្ជាប់សេដ្ឋកិច្ចនិងធានាខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីឱ្យអាស៊ី - ប៉ាស៊ីហ្វិកបន្តធ្វើជាក្បាលម៉ាស៊ីនក្នុងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្លាំងចលករថ្មីសម្រាប់ APEC គឺអនុវត្តការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយដើម្បីលើកកម្ពស់គុណតម្លៃស្នូលរបស់ APEC និងប្រែក្លាយតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៅជាមជ្ឈមណ្ឌលសម្រាប់ផ្លាស់ថ្មី បច្ចេកវិទ្យា  ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះបញ្ហាសន្តិសុខមិនមែនប្រពៃណី ជាពិសេសជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ ធនធានទឹក និងការប្រែប្រួលអាកាសធាតុ ... គប្បីក្លាយទៅជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការ APEC។ ក្នុងនោះប្រជាជននិងអង្គភាពអាជីវកម្មដើរតួនាទីមជ្ឈភាពនៃការអភិវឌ្ឍនិងការតភ្ជាប់សេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមបន្តរួមដំណើរជាមួយសមាជិក APEC ដើម្បីប្រែក្លាយសេចក្តីប្រាថ្នាសន្តិភាពស្ថិរភាពនិងសុភមង្គលរបស់ប្រជាជនទាំងអស់នៅក្នុងតំបន់ទៅជាកាពិត។

កិច្ចប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍ Putrajaya ស្តីពីចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួឆ្នាំ ២០២០ ហើយនិងបញ្ជាក់ពីការបញ្ចប់ការអនុវត្តគំនិតផ្តួចផ្តើមដែលបានផ្តួចផ្តើមដោយវៀតណាមស្តីពីការបង្កើតក្រុមចក្ខុវិស័យ APEC និងការដាក់ទិសដៅសហប្រតិបត្តិការរបស់ APEC ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីដែលត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូល APEC លើកទី ២៥ ដែលបានធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុង Da Nang (ប្រទេសវៀតណាម) កន្លងមក។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោក Jacinda Ardern បានទទួលតួនាទីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC លើកទី ២៨ ក្រោមប្រធានបទ“ រួមដំណើរជាមួយគ្នា - កិច្ចសហប្រតិបត្តិការរួម  - កំណើនសេដ្ឋកិច្ចរួម”៕

បកប្រែដោយ Pham Diep