លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត Gunma ដែលបានចាត់វិធានការជាច្រើនដើម្បីជួយគាំទ្រសហគមន៍វៀតណាម ដូចជាការផ្តល់ប្រឹក្សាតាមរយៈខ្សែទូរស័ព្ទ HOTLINE ជាភាសាវៀតណាមអំពី Covid-19 ។ លោកឧបនាយករដ្ឋមន្រ្តីបានឲ្យ​ដឹង​ថា រដ្ឋាភិបាលវៀតណាមកំពុងចាត់វិធានការដើម្បីការពារពលរដ្ឋវៀតណាមនៅប្រទេសជប៉ុន ហើយបានស្នើឱ្យរដ្ឋបាលខេត្ត Gunma បន្តជួយ​គាំទ្រ​សហ​គមន៍​វៀត​ណាម​ក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh ជួប​សន្ទនា​តាម​ទូរស័ព្ទជាមួយអភិបាលខេត្ត Gunma ប្រទេសជប៉ុន (រូបថត៖ baochinhphu.vn)

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការដែល​ខេត្ត Gunma បានជម្រុញការ​ជួបប្រាស្រ័យផ្លាស់ប្តូរជាមួយវៀតណាម។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យអភិបាលខេត្ត Gunma លោក Yamamoto Ichita បន្ត​សហការជំរុញការទទួលកម្មករ និងសិក្ខាកាម​វៀតណាមក​ផ្លាស់ប្តូរវប្បធម៌  និង​ជួយ​គាំទ្រសហគ្រាសខេត្តឲ្យ​បង្កើនការវិនិយោគចូលមកវៀតណាម។

លោកអភិបាល Yamamoto Ichita បានអះអាងថា​នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតវៀតណាមប្រចាំជប៉ុនដើម្បីជួយគាំទ្រយ៉ាងសកម្មដល់ពលរដ្ឋវៀតណាមឲ្យមានស្ថិរភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​ និងអនុវត្តវិធានការបង្ការនិង​ទប់ស្កាត់ជំងឺរាតត្បាត។

លោកអភិបាល Yamamoto Ichita បានមានប្រសាសន៍ថា សហគ្រាសជប៉ុន រួមទាំងខេត្ត Gunma មានចំណាប់អារម្មណ៍ និងវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាម។ លោក​​អះអាងថារដ្ឋ​បាលខេត្តនឹងបន្តគាំទ្រ និងលើកទឹកចិត្តសហគ្រាសនានារបស់ខេត្តឲ្យ​ចូលមកវិនិយោគនៅប្រទេសវៀតណាម។ លោកអភិបាល Yamamoto Ichita ស្នើឱ្យភាគីទាំងពីរប​ន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរជាប្រចាំ ដើម្បីបង្កើតបរិយាកាសក្នុងការងារ និងការរស់សមរម្យសម្រាប់សិក្ខាកាម​​វៀតណាមនៅ​ក្នុងខេត្ត ព្រមទាំងជម្រុញការផ្លាស់ប្តូររវាងសាកលវិទ្យាល័យនារីខេត្ត Gunma និងសាកលវិទ្យាល័យដទៃទៀតនៅប្រទេសវៀតណាម៕

បកប្រែដោយ Duy Hoan