នៅក្នុងជំនួបនេះ លោក Park Byeong Seug ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងត្បូងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម។ កូរ៉េខាងត្បូងគាំទ្រជានិច្ចចំពោះការអភិវឌ្ឍរបស់វៀតណាម ព្រមទាំងមានគោលបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍប្រកបដោយស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ daibieunhandan.vn)

ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានវាយតំលៃខ្ពស់ចំពោះសកម្មភាព និងកិច្ចសហប្រតិបត្តិការរបស់ក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ វៀតណាម-កូរ៉េខាងត្បូង នាពេលកន្លងមក។ លោកមានសេចក្តីសង្ឃឹមថា នាពេលខាងមុខ សមាជិកសភានៃក្រុមទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងរួមគ្នាខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតកម្ពស់ថ្មីមួយ។

លោក Tran Van Tuy ប្រធានក្រុមសមាជិកសភាមិត្តភាព វៀតណាម - កូរ៉េខាងត្បូង បានមានប្រសាសន៍ថា ក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ នឹងបន្តយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍថែមទៀត។ លោក Tran Van Tuy ក៏បានស្នើឲ្យភាគីកូរ៉េខាងត្បូងបន្តគាំទ្រសហគមន៍អាណិកជនវៀតណាម និងកូនក្រមុំវៀតណាមមានឋានៈស្របច្បាប់៕

បកប្រែដោយ Huyen Trang