ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong-Seug បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងមានបំណងចង់បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមនាពេលខាងមុខ។ ការដំឡើងទំនាក់ទំនងនេះក្នុងបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកាន់តែខ្លាំងឡើងៗ។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong-Seug (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រំពឹងថា ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong-Seug និងរដ្ឋសភាកូរ៉េខាងត្បួងនឹងបន្តយកចិត្តទុកដាក់ និងជម្រុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមមានការបន្តរក្សា និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ បង្កើនការជឿទុកចិត្តខាងនយោបាយ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សង្ឃឹមថា លោកប្រធានរដ្ឋសភា និងសមាជិកសភាកូរ៉េខាងត្បូងបន្តលើកទឹកចិត្តឲ្យសហគ្រាសកូរ៉េខាងត្បូងបង្កើនការវិនិយោគចូលមកវៀតណាម។ រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរ ហើយបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសកូរ៉េខាងត្បូងក្នុង​ការ​ពង្រីកការធ្វើអាជីវកម្ម ក៏ដូច​ជា​​ជួយ​គាំទ្រដល់សហគ្រាសវៀតណាមទទួលការផ្ទេរបច្ចេកវិទ្យា និងចូលរួមក្នុងខ្សែសង្វាក់ផលិត-ផ្គត់ផ្គង់សកលរបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុនកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើឲ្យកូរ៉េខាងត្បូងបន្ត​ជំរុញឲ្យខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍដើមទុន ODA ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើឱ្យភាគីទាំងពីរបន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី ព្រមទាំងស្នើឱ្យកូរ៉េខាងត្បូងគាំទ្រវៀតណាមក្នុងការបំពេញតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២០ និងជាប្រទេស​សម្របសម្រួលសម្រាប់ទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូងក្នុងដំណាក់កាល ២០២១-២០២៤  ក៏ដូចជាបន្តគាំទ្រជំហររបស់វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើតផងដែរ៕

បកប្រែដោយ Duy Hoan