លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោក Nguyen Van Binh ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស បានដឹកនាំកិច្ចប្រជុំពេញអង្គ។ ចូលរួមក្នុងវេទិកានេះនៅមានថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម តំបន់ និងអង្គការ សហគ្រាសនានាក្នុង និងក្រៅប្រទេស។

leftcenterrightdel
លោក Nguyen Xuan Phuc ទស្សនាពិព័រណ៌​បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Nguyen Xuan Phuc ថ្លែងថា ការអភិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសគឺបដិវត្តន៍ឧស្សាហកម្មលើក​ទី៤ បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ព្រមទាំង​លើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន បង្កើន​កំណើនសេដ្ឋកិច្ច សន្សំថាមពល និង​ការពារបរិស្ថាន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បញ្ជាក់ថា ក្នុងនាម​ជាសមាជិកនៃ​បណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន វៀតណាម មានគោលនយោបាយជាច្រើន​​សម្រាប់ការ​​អភិវឌ្ឍទីក្រុងឆ្លាតវៃ ហើយចាត់ទុកថា ​ការកសាងទីក្រុងឆ្លាតវៃជាភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗទាំង ៣ នៃ​ដំណើរការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋ​មន្ត្រី​ Nguyen Xuan Phuc សង្កត់ធ្ងន់ថា វៀតណាមបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងឆ្លាតវៃប្រកបដោយចីរភាពគឺជាទិសដៅសំខាន់មួយ​ដែលរួមវិភាគទានដល់ការលើកកម្ពស់ការប្រកួតប្រជែងរបស់​ប្រទេស។

ក្នុងវេទិកានេះ ក៏បានប្រព្រឹត្តទៅសិក្ខាសាលាចំនួន ៥ ដែលផ្តោតលើវិស័យសំខាន់ៗនៃការកសាងទីក្រុងឆ្លាតវៃ និងពិព័​រណ៌ប​ច្ចេ​ក​វិទ្យាសម្រាប់អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ​ផងដែរ៕

បកប្រែដោយ Thuy Anh