អញ្ជើញចូលរួមព្រឹត្តិការណ៍នេះក៏មានវត្តមានពីសំណាក់ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល ថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងកងទ័ពផងដែរ។ ថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ ក្នុងអាណត្តិ ២០១៥-២០២០ ទីក្រុងហូជីមិញ ទទួលបានលទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ រក្សាបានតួនាទីនាំមុខគេដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងប្រទេស។ ក្នុងអាណត្តិរបស់ខ្លួន ទីក្រុងបានបញ្ចប់នូវគោលដៅចំនួន ១១ លើ ១៤ ដែលបានចែងក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុងលើកទី ១០ ដែលក្នុងនោះមាន ៤ គោលដៅសម្រេចបានលើសផែនការ។ បច្ចុប្បន្នទីក្រុងគឺជាតំបន់ដែលមានផលិតភាពការងារខ្ពស់បំផុតគឺស្មើទៅនឹង ២,៦ ដងនៃផលិតភាពការងារមធ្យមរបស់ប្រទេស។ ទីក្រុងបានចូលរួមចំណែកច្រើនជាង ២២% ដល់សេដ្ឋកិច្ចប្រទេសទាំងមូល កំណើនជាមធ្យមពីឆ្នាំ ២០១៦-២០១៩ គឺ ៧,៧% ក្នុងមួយឆ្នាំ វិភាគទានដល់ថវិកាធំជាងគេដែលស្មើនឹង ២៧% នៃចំណូលថវិកាជាតិសរុប, GRDP ក្នុងមនុស្សម្នាក់បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ គិតជាមធ្យមខ្ពស់ជាងប្រទេសទាំងមូល ២,៤ ដង។ ទីក្រុងនេះក៏ជាមជ្ឈមណ្ឌលឧស្សាហកម្ម និងសេវាកម្មធំជាងគេផងដែរដោយស្រូបយកចំនួន ១៥ % នៃឧស្សាហកម្ម និង ៣៣% នៃសេវាកម្មនៅទូទាំងប្រទេស ...

leftcenterrightdel
លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តី អញ្ជើញចូលរួមមហាសន្និបាត

ក្នុងដំណើរការរៀបចំមហាសន្និបាតបក្ខភាគទីក្រុងហូជីមិញ លើកទី ១១ បក្ខភាគទីក្រុងតែងតែទទួលបានការយកចិត្តទុកដាក់ ការដឹកនាំជិតស្និទ្ធ និងការតម្រង់ទិសដៅច្បាស់លាស់របស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស រដ្ឋសភា រដ្ឋាភិបាល ហើយជាពិសេសគឺអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។

របាយការណ៍នយោបាយនៅមហាសន្និបាតបញ្ជាក់ថា៖ ក្នុងចន្លោះឆ្នាំ ២០២០-២០២៥ ទីក្រុងបន្តឆ្ពោះទៅគោលដៅកសាងទីក្រុងឆ្លាតមួយដោយមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព និងរក្សាតួនាទីសេដ្ឋកិច្ចនាំមុខរបស់ប្រទេស។ ទីក្រុងខិតខំដើម្បីសំរេចឲ្យបានគោលដៅក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌ នៅអាស៊ីអាគ្នេយ៍ ...។

leftcenterrightdel
ទិដ្ឋភាពនៃអង្គមហាសន្និបាត

មានអនុសាសន៍នៅអង្គមហាសន្និបាត លោក Nguyen Xuan Phuc បានកោតសរសើរនូវរាល់សមិទ្ធផលដែលបក្ខភាគទីក្រុង អាជ្ញាធរដែនដី និងប្រជាជនទីក្រុងហូជីមិញសម្រេចបានក្នុងអាណត្តិ ២០១៥-២០២០។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យអង្គមហាសន្និបាតផ្តោតសំខាន់លើការពិភាក្សាដោយមានការយល់ដឹងពីទស្សនវិស័យវែងឆ្ងាយ ការគិតគូប្រកបដោយភាពច្នៃប្រឌិត ជំរុញបញ្ញា សាមគ្គីភាពរបស់កម្មាភិបាលសមាជិកបក្ស និងគ្រប់មជ្ឈដ្ឋាន។ ទីក្រុងក៏ត្រូវតែចាប់យកឱកាស កាលានុវត្តភាព ពង្រីកសក្តានុពល និងគុណប្រយោជន៍ ជាពិសេសគឺមានការប្តេជ្ញាចិត្តពីអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃទីក្រុងហូជីមិញក្នុងការធ្វើឲ្យទីក្រុងកាន់តែរីកចម្រើន និងរួមចំណែកក្នុងការអភិវឌ្ឍនៃប្រទេសជាតិទាំងមូល៕

បកប្រែដោយ Minh Trung