leftcenterrightdel
លោកស្រី Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម ថ្លែងនៅកិច្ចប្រជុំ 

បន្ទាប់ពីស្តាប់របាយការណ៍នៃតំណាងក្រុមត្រួតពិនិត្យ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Tuan Anh នោះ តាងនាមរដ្ឋាភិបាល លោក Pham Binh Minh ឧបនាយករដ្ឋមន្ដ្រីវៀតណាមបានបញ្ជាក់ថា ការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសយើងបានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រព័ន្ធនយោបាយ សហគ្រាស និងប្រជាជន។ ការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ 

អញ្ជើញមានសន្និដ្ឋាននៅកិច្ចប្រជុំនេះ លោកស្រី Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម បានឲ្យដឹងថា ការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានជះឥទ្ធិពលជាវិជ្ជមានដល់វិស័យនយោបាយ កិច្ចការបរទេស សេដ្ឋកិច្ច សន្តិសុខ និងការពារជាតិ ហើយបានបញ្ជាក់ពីតួនាទី និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅតែមានកម្រិត។ យើងមិនទាន់ប៉ាន់ស្មានបានការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចនៅឡើយទេ។ ផលិតផលនាំចេញរបស់ប្រទេសយើងភាគច្រើនគឺផលិតផលមិនទាន់កែច្នៃ។ សហគ្រាស វៀតណាមត្រូវតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងថែមទៀតដើម្បីស្វែងរកទីផ្សារ និងទទួលបានព័ត៌មានទីផ្សារ រួមទាំងការអនុវត្តកិច្ចសន្យានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទៀតផង៕

បកប្រែដោយ Pham Diep