នៅកិច្ចពិភាក្សា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue បានមានប្រសាសន៍ថា EU គឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ប្រទេសវៀតណាម រួមទាំងទីក្រុងហាណូយ។ លោកបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងវៀតណាម និង EU ក្នុងរយៈពេលកន្លងមក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EU (EVFTA) ដែលទើបតែបានអនុម័តដោយភាគីទាំងពីរនាពេលថ្មីៗនេះ។

leftcenterrightdel
លោក Vuong Dinh Hue លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ទទួលជួបពិភាក្សាការងារជាមួយលោក Pier Giorgio Aliberti ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោក Vuong Dinh Hue បានបញ្ជាក់ថា ទីក្រុងហាណូយជានិច្ចកាលកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ដើម្បីស្វាគមន៍អង្គភាពអាជីវកម្មទាំងឡាយចូលមកវិនិយោគ រួមទាំងអ្នកវិនិយោគមកពី EU។ លោកក៏បានអះអាងថា ទីក្រុងហាណូយត្រៀមជាស្រេចផ្លាស់ប្តូរ និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ EU។ ក្រៅពីនេះ ទីក្រុងហាណូយកំពុងរៀបចំផែនការមេយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមសម្រាប់រយៈពេលពី៥ ដល់ ១០ ឆ្នាំខាងមុខ និងមានចក្ខុវិស័យវែងឆ្ងាយទៅទៀត។ លោក Vuong Dinh Hue រំពឹងថា ដោយមានកិច្ចសហប្រតិបត្តិការនិងការគាំទ្រពី EU និងមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយភាគីទាំងពីរនោះ ទីក្រុងហាណូយនឹងសម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំខាន់ៗ នាពេលឆាប់ៗនេះ ប្រកបដោយចីរភាព។

លោក Pier Giorgio Aliberti ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្ម EU ប្រចាំនៅវៀតណាម  បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងចុងក្រោយនេះ EU បានងាកមកអាស៊ី  មានការយកចិត្តទុកដាក់ជាបណ្តើរៗ ទៅលើអាស៊ី ដែលក្នុងនោះវៀតណាមត្រូវបានគេចាត់ទុកថាជាដៃគូពិសេសដ៏សំខាន់មួយ។  នាពេលខាងមុខ លោក Pier Giorgio Aliberti មានគោលបំណងចង់ឲ្យមានកិច្ចពិភាក្សាបន្ថែមទៀតស្តីពីកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ ជាពិសេសលើខ្លឹមសារដែល EU មានប្រៀបខ្លាំងដូចជាការការពារបរិស្ថាន កែលម្អគុណភាពអាកាស និងគុណភាពទឹកជាដើម៕

បកប្រែដោយ Huyen Trang