នៅកិច្ចប្រជុំ លោក Mahesh Desai ប្រធាន EEPC បានមានប្រសាសន៍ថា៖ វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារសំខាន់ៗក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា អាស្រ័យដោយកំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍមានភាពស្វាហាប់ និងមានលក្ខណៈចម្រុះ ព្រមទាំងជាទិសដៅទាក់ទាញចំណាប់អារម្មណ៍សម្រាប់វិនិយោគិនបរទេស។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VCCI)

សម្រាប់ឥណ្ឌា វៀតណាមជាដៃគូពាណិជ្ជកម្មយុទ្ធសាស្ត្រហើយនៅតែមានសក្តានុពលក្នុងការទាញយកផល។ ប្រទេសទាំងពីរក៏មានសក្តានុពលខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្មលើវិស័យជាច្រើន ជាពិសេសវិស័យបច្ចេកវិទ្យា មេកានិក គ្រឿងម៉ាស៊ីនសម្រាប់ផលិតកម្ម និងការចូលរួមក្នុងបណ្តាញផ្គត់ផ្គង់ពិភពលោកក្រោយជំងឺរាតត្បាត Covid-19។ វិស័យបច្ចេកវិទ្យាបម្រើផលិតកម្ម ក៏ជាផ្នែកសំខាន់មួយនៃទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីផងដែរ។

លោក Pranay Verma ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា៖ ប្រទេសទាំងពីរគប្បីជំរុញពាណិជ្ជកម្មបន្ថែមទៀតនាពេលខាងមុខ។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី វៀតណាម - ឥណ្ឌា នៅតែមានកម្រិតបើប្រៀបធៀបនឹងសក្តានុពលនៃប្រទេសទាំងពីរ។ វិស័យមេកានិច ផលិតកម្មគ្រឿងម៉ាស៊ីន និងកសិកម្មនៅតែមានសក្តានុពលខ្លាំង សម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang