កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់វៀតណាម។ អញ្ជើញចូលរួមកិច្ចប្រជុំទាំងអស់នេះតាមការគ្រោងនឹងមានគណៈប្រតិភូចំនួន ២៧ មកពីប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូនានា រួមទាំងប្រទេសដែលចូលរួមក្នុងវេទិកាតំបន់អាស៊ាន (ARF) ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកសម័យប្រជុំនេះ។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung (រូបថត៖ vnanet.vn)

នៅក្នុងសន្និសីទកាសែតអន្តរជាតិ នារសៀលថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានអះអាងថា៖ “AMM ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធគឺជាកិច្ចប្រជុំសំខាន់បំផុតនៃឆ្នាំប្រធានអាស៊ាន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅក្នុងបរិបទដែល​មាន​ការវិវឌ្ឍដ៏ស្មុគស្មាញនៅលើពិភពលោក និងក្នុងតំបន់ដោយសារការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ខ្លាំងក្លាក្នុងចំណោមប្រទេសមហាអំណាច ភាពតានតឹងកើនឡើងនៅចំណុចក្តៅមួយចំនួន ហើយការរីករាលដាលនៃ Covid-19 បន្តផ្ទុះសាជាថ្មី។ ក្នុងបរិបទនេះ ទោះបីសកម្មភាពរបស់អាស៊ានរងផលប៉ះពាល់ដោយការរីករាលដាលនៃ Covid-19 ក៏ដោយ ក៏វៀតណាមបាននិងកំពុងព្យាយាមបំពេញតួនាទីជាប្រធានអាស៊ាន និងដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីរក្សា និងជំរុញកិច្ចសហប្រតិបត្តិការទាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក្នុងការកសាងសហគមន៍ ជម្រុញទំនាក់ភាពជាដៃគូ និង​ពង្រឹងតួនាទីជាមជ្ឈភាពរបស់អាស៊ាន” ។

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានលើកឡើងផងដែរថា  នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង ១០ នឹងពិភាក្សារកមធ្យោបាយដើម្បីជំរុញការកសាងសហគមន៍អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតប ស្របតាមប្រធានបទ និងអាទិភាពរបស់ប្រធានអាស៊ាននៅឆ្នាំនេះ។ ជាមួយដៃគូខាងក្រៅ បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាននឹងបញ្ជាក់ពីសារៈសំខាន់នៃតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មតំបន់។ រដ្ឋមន្រ្តីទាំងអស់នឹងពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយដៃគូខាងក្រៅស្តីពីស្ថានភាពរោគរាតត្បាត Covid-19 ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗផ្សេងទៀត៕

បកប្រែដោយ Duy Hoan