leftcenterrightdel
លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម (រូបថត៖ vnanet.vn)

ប្រធានគណៈបក្សអង្គការប្រជាជននៃអាហ្រ្វិកខាងលិច ប្រធានាធិបតីនៃសាធារណរដ្ឋ Namibia លោក Hage Gottfried Geingob បានផ្ញើសារចូលរួមរំលែកទុក្ខជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។

អគ្គលេខាបក្សរណសិរ្សប្រជាជនរំដោះនៃប្រទេសសាហារ៉ាខាងលិច ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យអារ៉ាប់សារ៉ាវី លោក Brahim Ghali បានផ្ញើសារចូលរួមរំលែកទុក្ខជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ លោក Prayut Chan-o-cha បានផ្ញើសារចូលរួមរំលែកទុក្ខជូននាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។ រដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ លោក Don Pramudwinai បានផ្ញើសារចូលរួមរំលែកទុក្ខជូនឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh។ ក្នុងសាររំលែកទុក្ខ ថ្នាក់ដឹកនាំនៃប្រទេសថៃ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោក Le Kha Phieu ដោយវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់លោកអតីតអគ្គលេខាបក្ស Le Kha Phieu ក្នុងការអភិវឌ្ឍ ឧស្សាហូបនីយកម្ម និងទំនើបកម្មនៃប្រទេសវៀតណាម ដែលត្រូវបានទទួលស្គាល់ដោយប្រជាជនវៀតណាម និងតំបន់ទាំងមូល។

ថ្នាក់ដឹកនាំនៃគណបក្សជាច្រើននៅលើពិភពលោក បានផ្ញើសារជូនថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោក Le Kha Phieu រួមមាន៖ អគ្គលេខាបក្សកុម្មុយនីស្តឥណ្ឌា (CPI) លោក Doraisamy Raja បានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម; អគ្គលេខាបក្សប្រជាជនប៉ាឡេស្ទីន លោក Bassam Salhi បានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ល៕

បកប្រែដោយ Huyen Trang