leftcenterrightdel
លោកស្រី Nguyen Phuong Nga ប្រធានសហព័ន្ធអង្គការមិត្តភាពវៀតណាម ប្រគល់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ ជូនថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក លោក Aleksei Vladimirovich Popov និងលោកស្រី Natalia Borisovna Zolkina បានចូលរួមចំណែកជាវិជ្ជមាន និងមានប្រសិទ្ធភាពក្នុងការរក្សា ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ នៅក្នុងពិធីនេះ លោក Aleksei Vladimirovich Popov បានថ្លែងអំណរគុណចំពោះសហព័ន្ធអង្គការមិត្តភាពវៀតណាមដែលបានប្រគល់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍  ព្រមទាំងសម្តែងនូវមោទនភាពចំពោះការរួមចំណែករបស់លោកដល់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang