leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

ថ្លែងនៅក្នុងសន្និសីទនេះ រដ្ឋមន្រ្តី ប្រធានទីស្តីការរដ្ឋាភិបាល លោក  Mai Tien Dung បានចែករំលែកបទពិសោធន៍ក្នុងការធ្វើកំណែទម្រង់បទប្បញ្ញត្តិ និងបែបបទរដ្ឋបាលមុន និងក្នុងកំឡុងពេលដំណើរការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅវៀតណាម។  អាស្រ័យហេតុនេះ ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល សាមគ្គីភាពជាឯកច្ឆន្ទរបស់ប្រជាជននៅទូទាំងប្រទេសវៀតណាម ពិតណាស់ថា វៀតណាមនឹងសម្រេចបានគោលដៅដើរទន្ទឹមគ្នាទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាការស្តារឡើងវិញ និងការរក្សាកំណើនសេដ្ឋកិច្ចជាពុំខាន។

សន្និសីទនេះ ជាឱកាសសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ស្វែងយល់អំពីទស្សនៈស្តីពីការកាត់បន្ថយអំរែក ឆ្ពោះទៅរកបទប្បញ្ញត្តិល្អប្រសើរជាង ក៏ដូចជាពិភាក្សាដើម្បីស្វែងរកដំណោះស្រាយកែលម្អយន្តការ គោលនយោបាយ និងបទប្បញ្ញត្តិរដ្ឋបាលនានា ដើរទន្ទឹមនឹងការជំរុញកំណើនសេដ្ឋកិច្ច សង្គមផង និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង៕

បកប្រែដោយ Huyen Trang