លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមហ៊ុន Samsung ប្រចាំនៅវៀតណាមទទួលបាននៅក្នុងបរិបទនៃការជំនះការលំបាកដែលបណ្តាលមកពីផលប៉ះពាល់នៃរោគរាតត្បាត Covid-19។ លោកនាយករដ្ឋមន្រ្តីក៏វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Samsung សាងសងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍ (R&D)ទំហំធំនៅទីក្រុងហាណូយ។

leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោក Choi Joo Ho (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តីស្នើឲ្យក្រុមហ៊ុន Samsung បន្តអនុវត្តល្អនូវការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បន្តវិនិយោគ និងធ្វើអាជីវកម្មដោយយូរអង្វែងនៅវៀតណាម ជាពិសេសរួមវិភាគទានក្នុងការជម្រុញឲ្យវៀតណាមក្លាយជាមូលដ្ឋានផលិតកម្មមួយសម្រាប់ពិភពលោករបស់សម្ព័ន្ធក្រុមហ៊ុន Samsung អភិវឌ្ឍឧស្សាហកម្មបន្ទាប់បន្សំ និងបណ្ដុះបណ្ដាលធនធានមនុស្សមានគុណភាពល្អសម្រាប់វៀតណាម។

លោក Nguyen Xuan Phuc បញ្ជាក់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់នឹងបន្តជួយគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុន សហគ្រាសរបស់កូរ៉េខាងត្បូង រួមទាំងក្រុមហ៊ុន Samsung មកធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។

លោក Choi Joo Ho ថ្លែងអំណរគុណចំពោះការជួយគាំទ្រដែលរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ក្រសួង ស្ថាប័ន និងតំបន់វៀតណាមជូនដល់ក្រុមហ៊ុន Samsung នៅពេលកន្លងមក។ លោករំពឹងថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការជួយគាំទ្រពីរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់របស់វៀតណាម។ ព្រមទាំងលោកក៏សន្យាធានាគោលដៅនៃផលិតកម្ម អាជីវកម្ម និងការនាំចេញរបស់ក្រុមហ៊ុន Samsung ប្រចាំនៅវៀតណាម ដើម្បីចូលរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលដៅទាំងពីររបស់រដ្ឋាភិបាលវៀតណាម៖ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផង និងស្ដារសេដ្ឋកិច្ចឡើងវិញផង៕

បកប្រែដោយ Thanh Cong