ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Nguyen Ngoc Binh  ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Da Nang បានអះអាងថា៖ “សិក្ខាសាលា និងពិព័រណ៍រូបថតស្តីពី “រយៈពេល ៧០ ឆ្នាំ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​វាងវៀតណាម និង​រុស្ស៊ី” ត្រូវបានរៀបចំឡើងក្នុងបំណងចង់ក្រឡេកមើលឡើង​វិញ​នូវ​ប្រវត្តិសាស្រ្តនៃទំនាក់ទំនងការទូតដែលប្រទេសទាំងពីរបានឆ្លងកាត់ ទៅជា​ទំនាក់ទំនង​នេះ​បាន​ឆ្លងកាត់​​ការលំបាក និងបញ្ហាប្រឈមជាច្រើន ក៏ដោយ ក៏​ប៉ុន្តែវា​នៅតែពង្រីកបាន​នូវ​ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជារៀងរហូត។ នាពេលខាងមុខ ភាគីទាំងពីរគួរតែរៀប​ចំ​សកម្មភាពជាក់ស្តែងជាច្រើនថែមទៀត​ដើម្បីរួមចំណែកជម្រុញ​ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងរុស្ស៊ី ឲ្យកាន់តែរីកចម្រើនថែមទៀត។

leftcenterrightdel
អគ្គកុងស៊ុលនៃសហព័ន្ធរុស្ស៊ីប្រចាំ​នៅទីក្រុង Da Nang លោក Plam Andrei Yurievich ថ្លែង​ក្នុងសិក្ខាសលា (រូបថត៖ vov.vn)

ចំណែកលោក Plam Andrei Yurievich អគ្គកុងស៊ុលនៃសហព័ន្ធរុស្ស៊ីប្រចាំទីក្រុង Da Nang បានអះអាងថា៖ វៀតណាមជាដៃគូជឿទុកចិត្ត និងជាមិត្តល្អរបស់រុស្ស៊ី។ វៀតណាមគឺជាដៃគូយុទ្ធសាស្ត្រសំខាន់មួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រសំខាន់ទាំងបីរបស់រុស្ស៊ីនៅអាស៊ី។ ភាពលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺក្រុមហ៊ុនចំរុះ Vietsovpetro ដែល​ជា​ក្រុមហ៊ុន​រុករក​ប្រេង​ដ៏​ធំ​នៅប្រទេសវៀតណាម។ ភាគីរុស្ស៊ីក៏កំពុងផ្សព្វផ្សាយពីរូបភាពនៃ​ប្រទេស​វៀតណាមដែល​ជាគោល​ដៅទេសចរណ៍​ពេញនិយមមួយដល់ពលរដ្ឋរុស្ស៊ីផងដែរ៕

បកប្រែដោយ Duy Hoan