នៅជំនួប លោក Ha Kim Ngoc បានចែករំលែកបទពិសោធន៍មួយចំនួនរបស់វៀតណាមក្នុងការទប់ទល់នឹងជំងឺ Covid-19 និងអាទិភាពនានាក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ និងការជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោកក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០។

leftcenterrightdel
លោក Ha Kim Ngoc ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអាមេរិក (រូបថត៖ vnanet.vn)

ចំពោះទិសដៅនៅពេលខាងមុខនេះ លោកនាយកប្រតិបត្តិនៃ DFC បានឲ្យដឹងថា DFC កំពុងអនុវត្តបណ្ដាផែនការដើម្បីជួយគាំទ្រ​ដលើ​គម្រោងវិនិយោគនានា​នៅតាមបណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល។ នៅក្នុងតំបន់ DFC បានយកចិត្តទុកដាក់ដល់ការជួយគម្រោងអភិវឌ្ឍន៍ក្នុងមហាអនុតំបន់ទន្លេមេគង្គ ក៏ដូចជាគម្រោងផលិតផលិតផលជា​យុទ្ធសាស្រ្តនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសអាមេរិក។ DFC ចាត់ទុកវៀតណាមជាដៃគូសំខាន់មួយក្នុងគម្រោងកិច្ចសហប្រតិបត្តិការរបស់អាមេរិក។

លោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ DFC និងរំពឹងថា ភាគីទាំងពីរនឹងអនុវត្តយ៉ាងឆាប់ៗ នូវគម្រោងសហប្រតិបត្តិការក្នុងតំបន់។ លោក Ha Kim Ngoc ស្នើឲ្យ DFC បន្តចូលរួម និងរួមចំណែកក្នុងសកម្មភាពពាក់ព័ន្ធនៅពេលខាងមុខនេះ រួមទាំងការចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក កិច្ចប្រជុំវៀតណាម-អាមេរិកស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគក្នុងតំបន់។ ក្នុងឱកាសនេះដែរ លោក Ha Kim Ngoc បានជូនម៉ាស់ ៥០០ សន្លឹកដែលផលិតដោយសហគ្រាសវៀតណាមដល់កម្មាភិបាល និងបុគ្គលិក DFC។

លោក Adam Boehler និងថ្នាក់ដឹកនាំ DFC បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការចែករំលែករបស់លោកឯកអគ្គរដ្ឋទូត និងសហគ្រាសវៀតណាម។ លោកវាយតម្លៃខ្ពស់ចំពោះគុណភាពនៃម៉ាស់ដែលផលិតដោយសហគ្រាសវៀតណាមផងដែរ៕

បកប្រែដោយ Thanh Cong