នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសបារាំងលោក Nguyen Thiep តាងនាមរដ្ឋវៀតណាម និងអង្គភាពផ្តល់ជំនួយនានាបានប្រគល់ម៉ាស់ជិត ២៧០,០០០ ម៉ាស់ ឧបករណ៍ការពារ និងសម្ភារៈពេទ្យជាច្រើនជូនអាជ្ញាធរមូលដ្ឋាន សមាគម និងមន្ទីរពេទ្យនានានៅប្រទេសបារាំង។ ប្រធានក្រុមប្រឹក្សាខេត្ត Val-de-Marne លោក Christian Favier តាងនាមអាជ្ញាធរ និងប្រជាជននៅខេត្ត Val-de-Marne ទទួលម៉ាស់ចំនួន ៥០,០០០ ម៉ាស់​ពីខេត្ត Yen Bai នៃប្រទេសវៀតណាម។

leftcenterrightdel
ស្ថានទូតវៀតណាមប្រចាំនៅបារាំងប្រគល់ម៉ាស់ជូនមិត្តបារាំង (រូប​ថត៖ vov.vn)

 

ក្នុងចំនោមសំភារៈបរិក្ខារពេទ្យប្រហែល ៤ តោនដែលផ្តល់ដោយដៃគូវៀតណាមមានម៉ាស់ចំនួន ៥១,០០០ ម៉ាស់ ត្រូវបានប្រគល់ជូនសមាគមមិត្តភាព និងសហប្រតិបត្តិការបារាំង - វៀតណាម។ លោក Grarard Daviot ប្រធានសមាគមមិត្តភាពបារាំង - វៀតណាម តាងនាមសមគមបានទទួលអំណោយនេះពីមិត្តវៀតណាម។

មន្ទីរពេទ្យ Clermont Ferrand និងមន្ទីរពេទ្យ Limoges នៅប្រទេសបារាំងទទួលម៉ាស់ចំនួន ៣២,០០០ ម៉ាស់ ដែលត្រូវបានផ្តល់ដោយទីក្រុងហាណូយ។ ក្រសួងនគរបាលវៀតណាមក៏បានប្រគល់ម៉ាស់ចំនួន ១០,០០០ ម៉ាស់​ជូនក្រសួងមហាផ្ទៃបារាំង។ ក្រៅពីម៉ាស់រាប់ម៉ឺនម៉ាស់នេះសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀតដែលផ្តល់ដោយអង្គការរដ្ឋ សមាគម និងបុគ្គលនានានៅវៀតណាមក៏ត្រូវបានប្រគល់ជូនមន្ទីរពេទ្យ និងអង្គការនានានៅប្រទេសបារាំងផងដែរ។

គួរំលឹកថា នាថ្ងៃទី៨ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានប្រគល់ម៉ាស់រាប់ម៉ឺនម៉ាស់ជូនដៃគូនានាដូចជាក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាមនៅព្រឹទ្ធសភា រដ្ឋសភាបារាំង និងអាជ្ញាធរនៃមូលដ្ឋានមួយចំនួនដូចជាទីក្រុង Paris ទីក្រុង Montreuil និងទីក្រុង Choisy-le-Roi ជាដើម។ សំភារៈបរិក្ខារពេទ្យ និងម៉ាស់ដែលមូលដ្ឋាននានានៃប្រទេសវៀតណាមប្រគល់ជូនមន្ទីរពេទ្យ និងសមាគមនានានៃប្រទេសបារាំងគឺជាសកម្មភាពដ៏មានអត្ថន័យ និងទាន់ពេលវេលា នៅពេលដែលប្រទេសបារាំងចាប់ផ្តើមដកប្រទេសចេញពីការបិទខ្ទប់ដោយសន្សឹមៗ ខណៈពេល​ដែលជំងឺនេះនៅតែរីករាលដាលនៅតំបន់ជាច្រើន ជាពិសេសទីក្រុងប៉ារីស និងខេត្តជិតខាងនានា៕

បកប្រែដោយ Thanh Cong