ភាគីទាំងពីរបានជំរាបជូនអំពីលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ព្រមទាំងព្រមព្រៀងជម្រុញសកម្មភាពសេដ្ឋកិច្ច សង្គមបន្ទាប់ពីគ្រប់គ្រងបានជំងឺ Covid-19។ ភាគីទាំងពីរក៏វាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រគ្នាទៅវិញទៅមកនៃភាគីទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
លោក Le Hoai Trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការពង្រីកកិច្ចសហប្រតិបត្តិការដូចជា ការបន្តរក្សាជំនួបគ្រប់ជាន់ថ្នាក់ ការពង្រីកតួនាទីសម្របសម្រួលរបស់គណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រវាងប្រទេសទាំងពីរ រវាងបណ្តាស្ថាប័ននិងតំបន់នៃប្រទេសទាំងពីរ។ លោក Le Hoai Trung ស្នើឲ្យភាគីចិនបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ការចេញ-ចូលនៃទំនិញតាមគ្រប់ច្រកទ្វារព្រំដែន។

ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការក្នុងការគ្រប់គ្រងព្រំដែនគោក និងក្នុងការរៀបចំសកម្មភាពរំលឹកខួបលើកទី២០ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនគោកវៀតណាម-ចិន និងលើកទី១០ នៃការអនុវត្តឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោក។ ភាគីទាំងពីរក៏ពិភាក្សាអំពីកិច្ចសហការក្នុងការត្រួតពិនិត្យការបោះបង្គោលព្រំដែនស្របតាមកិច្ចព្រមព្រៀងស្តីពីបទបញ្ជាគ្រប់គ្រងព្រំដែន និងពិធីសារខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនតាមពេលវេលាសមស្រប។

ចំពោះបញ្ហានៅលើសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពបន្តពង្រីកតួនាទីរបស់យន្តការចរចានៅបច្ចុប្បន្ននេះ។ លោក Le Hoai Trung ក៏បានសម្ដែងនូវការព្រួយបារម្ភរបស់វៀតណាមចំពោះការវិវឌ្ឍដ៏ស្មុគស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។ លោកស្នើឲ្យភាគីទាំងពីរបន្តជម្រុញកិច្ចសហប្រតិបត្តិការ និងដោះស្រាយជម្លោះក្នុងស្មារតីគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក គោរពកិច្ចព្រមព្រៀង ការយល់ដឹងរួមរវាងភាគីទាំងពីរ និងច្បាប់អន្តរជាតិ៕

បកប្រែដោយ Thanh Cong