leftcenterrightdel
លោក Nguyen Hanh Phuc ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនដល់លោក Mohamed Berrah ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម 

ក្នុងឱកាសនេះ តំណាងស្ថាប័នការទូតរបស់ប្រទេសទាំងឡាយ និងអង្គការអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់វៀតណាមនៅពេលកន្លងមក និងថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងជំនួយដ៏មានតម្លៃដែលរដ្ឋសភា និងប្រជាជនវៀតណាមផ្ដល់ជូនដល់សភាជាតិ និងប្រជាជននៃប្រទេសទាំងឡាយ។ តំណាងស្ថាប័នការទូតនៃប្រទេសទាំងឡាយ និងអង្គការអន្តរជាតិរំពឹងថា ទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យរវាងវៀតណាម និងប្រទេសទាំងឡាយ ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាជាតិនៃប្រទេសទាំងឡាយនឹងកាន់តែអភិវឌ្ឍ និងទទួលបានសមិទ្ធិផលជាច្រើននៅតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thuy Anh