សភាជាតិ និងអង្គការអន្តរសភាអន្តរជាតិទាំងឡាយនេះរួមមាន៖ សហព័ន្ធរុស្ស៊ី អាហ្សែបែហ្សង់ កាហ្សាក់ស្ថាន បេឡារុស្ស សហភាពអឺរ៉ុប (EU) បែលហ្ស៊ិក ប៊ុលហ្គារី ឆែក បារាំង ហុងគ្រី អ៊ីតាលី ហូឡង់ រ៉ូម៉ានី អេស្ប៉ាញ ទួរគី អង់គ្លេស កម្ពុជា ឡាវ ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ជប៉ុន ឥណ្ឌា អូស្ត្រាលី នូវែលសេឡង់ គុយបា ប្រេស៊ីល អាហ្សង់ទីន ម៉ិកស៊ិក ឈីលី វេណេហ្ស៊ុយអេឡា ម៉ារ៉ុក។

leftcenterrightdel
លោក Nguyen Hanh Phuc ជូនសម្ភារៈបរិក្ខារពេទ្យជូន​ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberti (រូបថត៖ quochoi.vn)

មានប្រសាសន៍ក្នុងពិធីប្រគល់ លោក Nguyen Hanh Phuc បានសង្កត់ធ្ងន់ថា ក្នុងបំណងចែករំលែកការលំបាកជាមួយសភាជាតិនៃប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺ Covid-19 រដ្ឋសភា​វៀត​ណាម និងប្រជាជនវៀតណាមសូម​ចែករំលែកមួយផ្នែកនៃធនធានរបស់ខ្លួនដើម្បីជួយគាំទ្រដល់សភាជាតិនៃប្រទេសមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ រដ្ឋសភានិងប្រជាជនវៀតណាមរំពឹងថា អំណោយនេះនឹងជួយប្រជាជននៃប្រទេសទាំងឡាយយកឈ្នះលើជំងឺរាតត្បាត Covid-19។

ក្នុងឱកាសនេះ តំណាងស្ថាប័នការទូតនៃបណ្តា​ប្រទេស និងអង្គការអន្តរជាតិទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 របស់វៀតណាម ព្រមទាំងថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងជំនួយដ៏មានតម្លៃដែលរដ្ឋសភា និងប្រជាជនវៀតណាមផ្ដល់ជូន​សភា និងប្រជាជននៃបណ្តា​ប្រទេស​។ តំណាងស្ថាប័នការទូតនៃបណ្តា​​ប្រទេស និងអង្គការអន្តរជាតិទាំងឡាយរំពឹងថា ទំនាក់ទំនងល្អប្រសើរ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងបណ្តា​ប្រទេស រួមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋស​ភា​វៀត​ណាម និងសភាជាតិនៃបណ្តា​ប្រទេស​នឹងកាន់តែអភិវឌ្ឍ ហើយ​ទទួលបានសមិទ្ធិផលជាច្រើនបន្ថែមទៀត៕

បកប្រែដោយ Thuy Anh