leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបលោកប្រធានាធិបតី Win Myint ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅមីយ៉ាន់ម៉ា កាលពីខែសីហា ឆ្នាំ២០១៧ (រូបថត៖ vov.vn)

 

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen  Xuan Phuc បានផ្ញើសារទូរលេខអបអរសាទរ ជូនទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ក៏បានផ្ញើសារទូរលេខអបអរសាទរជូនរដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi និងរដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ម៉ា លោក Kyaw Tin។

ថ្នាក់ដឹកនាំវៀតណាមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលប្រទេសមីយ៉ានម៉ាសម្រេចបានក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំវៀតណាមបានសម្តែងនូវជំនឿជឿងជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម - មីយ៉ាន់ម៉ា នឹងបន្តអភិវឌ្ឍប្រកបដោយរឹងមាំថែមទៀតនាពេលខាងមុខ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកយ៉ាងសកម្មដល់សហគមន៍អាស៊ានសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang