leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong  និងលោកប្រធានាធិបតី Htin Kyaw ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែសីហា ឆ្នាំ២០១៧

ប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ាមានទំនាក់ទំនងពីយូរលង់មកហើយ។ នៅដើមឆ្នាំ ១៩៤៧ វៀតណាមបានបង្កើតស្ថាប័នប្រចាំជាអចិន្រ្តៃយ៍នៅទីក្រុងយ៉ាំងហ្គោន បន្ទាប់មកជាស្ថានតំណាងនៅឆ្នាំ ១៩៤៨។ លុះដល់ឆ្នាំ ១៩៥៧ ប្រទេសទាំងពីរបានបង្កើតស្ថានអគ្គកុងស៊ុល។ ទោះបីនៅមានការលំបាកជាច្រើនក៏ដោយ ក៏រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាតែងតែគាំទ្រយ៉ាងសកម្មចំពោះប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីរំដោះជាតិកាលពីមុន ក៏ដូចជាក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្នដែរ។ បន្ទាប់ពីវៀតណាមបានរំដោះភាគខាងត្បូងវៀតណាម​ និងបង្រួបបង្រួមប្រទេសជាតិ ភាគីទាំងពីរបានដំឡើងថ្នាក់ទំនាក់ទំនងពីអគ្គកុងស៊ុលទៅជាឯកអគ្គរដ្ឋទូតនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ១៩៧៥ ។

ចាប់តាំងពីពេលនោះមក ទំនាក់ទំនងមិត្តភាពយូរលង់រវាងវៀតណាម និងមីយ៉ាន់ម៉ាដែលកសាងឡើងដោយលោកប្រធានហូជីមីញ និងលោកនាយឧត្តមសេនីយ៍ Aung San ហើយត្រូវបានពូនជ្រំដោយឥតឈប់ឈរពីសំណាក់ថា្នក់ដឹកនាំជាច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ។  ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong កាលពីខែសីហា ឆ្នាំ២០១៧ (បច្ចុប្បន្នជាអគ្គលេខាបក្ស​ ប្រធានរដ្ឋ) ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ  ដោយ​បាន​បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។

វៀតណាម និងមីយ៉ាន់ម៉ាបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ជាប្រចាំ។ ជំនឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរនៅតែបន្តរឹតបន្តឹងថែមទៀត​តាមរយៈដំណើរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា នាខែធ្នូ ឆ្នាំ២០១៩ ។ ទន្ទឹមនឹងនេះ យន្តការសហប្រតិបត្តិការទ្វេភាគីត្រូវបានដំណើរការជាប្រចាំ ជាពិសេសគណៈកម្មាធិការចម្រុះសហប្រតិបត្តិការទ្វេភាគី និងអនុគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម។

ក្នុងបរិបទគាំពារនិយមកើនឡើងក្នុងតំបន់ និងពិភពលោក ប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ មនិងវិនិយោគរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទទួលបានសមិទ្ធិផលជាច្រើន ដោយមានទំហំពាណិជ្ជកម្មសម្រេចបាន ៨៦០ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៨ និងប្រមាណ ១,០២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៩ ដោយ​លើសគោលដៅឆ្នាំ២០២០ ដែលដាក់ចេញគឺ ១ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មទី ៩ និងជាវិនិយោគិនបរទេសទី ៧ របស់មីយ៉ាន់ម៉ា ដោយមានគម្រោងវិនិយោគចំនួន១៨ និងដើមទុនចុះបញ្ជីជិត ២,២ ពាន់លានដុល្លារ ហើយ​វិស័យសហប្រតិបត្តិការផ្សេងៗទៀតដូចជា វិស័យការពារជាតិសន្តិសុខ កសិកម្ម ដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ការជួបប្រាស្រ័យររវាងប្រជាជន និងប្រជាជន និង​កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរក៏​មាន​ការរីកច្រើន​ផង​ដែរ​។

វៀតណាម និងមីយ៉ាន់ម៉ារក្សាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាប្រចាំនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសគឺអាស៊ាន និងយន្តការនានាដែលដឹកនាំអាស៊ាន។ ភាគីទាំងពីរបានគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីមួយដែលមានតម្លាភាព សេរីភាព បើកចំហ គ្របដណ្តប និងផ្អែកលើច្បាប់ដែលដឹកនាំដោយអង្គការពាណិជ្ជកម្មពិភពលោក រួម​ទាំង​ដំណើរការកំណែទម្រង់អង្គការពាណិជ្ជកម្មពិភព​លោកផងដែរ។ ប្រទេសមីយ៉ាន់ម៉ាបានអះអាងថានឹង​គាំ​ទ្រវៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ។

ដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំនេះ យើងអាចមើលឃើញយ៉ាងច្បាស់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម - មីយ៉ាន់ម៉ាត្រូវបានប្រទេសទាំងពីរលើកកម្ពស់ដោយឥតឈប់ឈរ ក៏ប៉ុន្តែទំនាក់ទំនងនេះមិនទាន់សក្ដិសមនឹងសក្តានុពល និងឧត្តមភាពរបស់ប្រទេសនីមួយៗឡើយ។ ការរំលឹកខួបលើកទី ៤៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតជាឱកាសសម្រាប់វៀតណាម និងមីយ៉ាន់ម៉ាពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគី ហើយ​ស្វែ​ងរកដំណោះស្រាយដើម្បីសំរេចឧ្យបានគោលដៅរួមក្នុងកិច្ចសហប្រតិបត្តិការ និងការ​អភិវឌ្ឍទំនាក់ទំនងនេះឧ្យកាន់​តែស៊ី​ជម្រៅ ទូលំទូលាយ និង​ឆ្ពោះទៅរកកម្ពស់ថ្មី៕

បកប្រែដោយ Duy Hoan