លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចសំខាន់ៗគឺជាសរសរស្តម្ភកំណើនដ៏សំខាន់របស់ប្រទេស។ ចំពោះតំបន់សេដ្ឋកិច្ចសំខាន់ៗនៅភាគខាងជើងវៀតណាមដោយមានតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមានទីក្រុងហាណូយ ទីក្រុង Hai Phong និងខេត្ត Quang Ninh លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា នេះជាតំបន់មួយដែលមានលក្ខខណ្ឌអំណោយផលជាច្រើនដើម្បីទាក់ទាញការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិច សេវាកម្ម ធនាគារ ហិរញ្ញវត្ថុ Logistics  និងកសិកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ព្រមទាំងវាក៏ជាតំបន់មានឧត្តភាពខាងធនធានមនុស្ស និងអាចបង្កើតជាមជ្ឈមណ្ឌលស្រាវជ្រាវដែលអនុវត្តបច្ចេកវិទ្យាខ្ពស់ផងដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ (រូបថត vov.vn)

 

ឯតំបន់សេដ្ឋកិច្ចសំខាន់ៗនៃភូមិភាគកណ្តាលវៀតណាមត្រូវផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់រថយន្ត សេវាដឹកជញ្ជូន ជាពិសេសគឺវិស័យទេសចរណ៍។ ព្រមទាំងគួរតែមានគម្រោងអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ភូមិភាគកណ្តាលវៀតណាម ដោយ​រួមផ្សំជាមួយតំបន់ខ្ពង់រាបដើម្បី​​ក្លាយទៅជាតំបន់សំខាន់មួយជាលក្ខណៈពិភពលោក។

ចំណែក​តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងត្បូងវៀតណាមត្រូវតែផ្តោតលើការទាក់ទាញការវិនិយោគដែលមានទ្រង់ទ្រាយធំ មាន​បច្ចេកវិទ្យាខ្ពស់ និងនាំមុខគេនៅ​ក្នុង​ខ្សែសង្វាក់តម្លៃនានា ព្រមទាំងត្រូវលើកកម្ពស់តួនាទីជាក្បាលម៉ាស៊ីនរបស់ទីក្រុង​ហូជីមិញដើម្បីធ្វើឱ្យតំបន់នេះក្លាយជាកម្លាំងចលករសម្រាប់កំណើននៅក្នុងឆ្នាំ២០២០នេះតែម្តង។ ហើយ​តំបន់សេដ្ឋកិច្ចសំខាន់នៃតំបន់ដីសណ្តទន្លេមេគង្គត្រូវផ្តោត​​លើការអភិវឌ្ឍ​វិស័យកសិកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ជាពិសេសផលិតផលកសិកម្មសំខាន់ៗដូចជា បង្កង បង្គា ត្រីប្រា និងផ្លែឈើជាដើម៕

បកប្រែដោយ Duy Hoan