leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូប​ថត៖ vnanet.vn)

“ដូចដែលបានអះអាងជាច្រើនលើកច្រើនសារួចហើយ គឺប្រទេសវៀតណាមមានមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Truong Sa និង Hoang Sa ដោយស្របតាមច្បាប់អន្តរជាតិ។ ដូច្នោះ រាល់សកម្មភាពទាំងអស់នៅក្នុងប្រជុំកោះទាំងពីរនេះត្រូវតែមានការអនុញ្ញាតរបស់វៀតណាម។ វៀតណាមទាមទារឲ្យចិនត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាម ហើយ​មិនត្រូវមាន​សកម្មភាពណាមួយដែលបង្កើនភាពតានតឹង ធ្វើឱ្យស្ថានភាពស្មុគស្មាញទៅ និងប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត និងក្នុងតំបន់ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងដំណើរការចរចរលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ។

*ឆ្លើយតបនឹងព័ត៌មានដែលថា តៃវ៉ាន់កំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជុំវិញកោះ  Ba Binh នៃប្រជុំកោះ Truong Sa អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖ “វៀតណាមមានមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្រ្តគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Truong Sa និង Hoang Sa ដោយស្របតាមច្បាប់អន្តរជាតិ។ ដូចដែលបានអះអាងជាច្រើនលើករួចមកហើយថា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់តៃវ៉ាន់ក្នុងតំបន់សមុទ្រនៅជុំវិញកោះ Ba Binh នៃប្រជុំកោះ Truong Sa របស់វៀតណាមជាសកម្មភាពរំលោភបំពានលើអធិបតេយ្យភាពដែនដីរបស់វៀតណាមលើប្រជុំកោះទាំងនេះ ហើយ​គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខនៃការធ្វើនាវាចរណ៍ បង្កភាពតានតឹង និងធ្វើឲ្យស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើត វៀតណាមជំទាស់យ៉ាងខ្លាំងក្លា និងទាមទារឱ្យតៃវ៉ាន់មិនត្រូវបានធ្វើសមយុទ្ធដោយខុសច្បាប់ដូចដែលបានរៀបរាប់ខាងលើ ក៏ដូចជាមានសកម្មភាពដូចនេះម្តងទៀតនាពេលអនាគត”៕

បកប្រែដោយ Duy Hoan