នេះគឺជាការបញ្ជាក់របស់លោក Nguyen Kim Doanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានី ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរបស់តង់ហ្សានីក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងតង់ហ្សានី។

leftcenterrightdel
លោក Nguyen Kim Doanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសតង់ហ្សានី (រូបថត៖ vnanet.vn)

 

យោងទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាហ្វ្រិក លោកឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានបញ្ជាក់ថា វៀតណាមនិងតង់ហ្សានីមានភាពស្រដៀងគ្នាជាច្រើនដូចជាប្រទេសទាំងពីរដែលឆ្លងកាត់ការតស៊ូដើម្បីដណ្ដើមឯករាជ្យជាតិដែលអូសបន្លាយរាប់សតវត្សរ៍ ហើយភូមិសាស្ត្រមានលក្ខណៈសំបូរបែប និងប្រជាជនតែងតែខិតខំ ព្យាយាម ខ្លួនទីពឹងខ្លួនដើម្បីកសាងប្រទេសជាតិឲ្យកាន់សម្បូរតែរុងរឿង។ ហេតុដូច្នេះ ប្រទេសទាំងពីរបាននិងកំពុងសហការគ្នាចែករំលែកនិងយោគដល់គ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍នៃប្រទេសរៀងៗខ្លួន។

ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិក វៀតណាមបានទទួលការគាំទ្រទាំងស្មារតីនិងសម្ភារៈពីតង់ហ្សានី។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលត្រូវបានពូនជ្រំដោយប្រជាជននិងអ្នកដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីរវៀតណាមនិងតង់ហ្សានី។

ស្ថានទូតវៀតណាមប្រចាំនៅតង់ហ្សានីបានរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរបស់សហគ្រាសវៀតណាមចូលក្នុងប្រទេសសាមី។  ទាក់ទងទៅនឹងលទ្ធភាពដែលវៀតណាមចូលវិនិយោគសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅតង់ហ្សានី លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ស្ថានទូតតែងតែលើកទឹកចិត្តដល់ក្រុមហ៊ុនវៀតណាមចូលមក​វិនិយោគ​និងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសសាមី។

នៅឆ្នាំ ២០១៩ វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីឆៅប្រហែល ១,៦ លានតោន និងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួន ៤៥០,០០០ តោនដោយសម្រេចបាន ៣,៦ ពាន់លានដុល្លារអាមេរិក។ ចំនួនផលិតគ្រាប់ស្វាយចន្ទីក្នុងស្រុកឈានដល់ ៤០០,០០០ តោន ក្នុងមួយឆ្នាំដែលឆ្លើយតបមួយភាគបីនៃតម្រូវការសម្រាប់លទ្ធភាពផលិតកម្ម។ ដូច្នេះតម្រូវការនាំចូលគ្រាប់ស្វាយចន្ទីរបស់ប្រទេសវៀតណាមកាន់តែច្រើនឡើង។ អាហ្វ្រិកនិយាយរួមនិងតង់ហ្សានីនិយាយដោយឡែកគឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ការនាំចូលគ្រាប់ស្វាយចន្ទីរបស់វៀតណាម។

វៀតណាមជាប្រទេសមួយនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេបំផុតនៅលើពិភពលោកក្នុងរយៈពេល ១៣ ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០០៦ មក។ បច្ចុប្បន្នមានក្រុមហ៊ុនវៀតណាមមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅតង់ហ្សានី​ដែលក្នុងនោះក្រុមហ៊ុន Viettel តង់ហ្សានីគឺជាគម្រោងវិនិយោគធំបំផុតរបស់វៀតណាម។ ជាប្រទេសដ៏ធំមួយនិងជាទីផ្សារដ៏មានសក្តានុពលក៏ដូចជាច្រកចេញចូលអាហ្រ្វិកខាងកើត តាន់ហ្សានីចាំបាច់ត្រូវកែលម្អបរិយាកាសវិនិយោគក្នុងស្រុករបស់ខ្លួនបន្ថែមទៀតដើម្បីទាក់​ទាញ​វិនិយោគិនបរទេសឱ្យកាន់តែច្រើនថែមទៀត។ វិនិយោគិនបរទេស រំពឹងថា តង់ហ្សានីនឹងកែលម្អការផ្ដល់ប័ណ្ណការងារនិងអាករសម្រាប់បណ្ណស្នាក់នៅ បញ្ហាពន្ធនិងហេដ្ឋារចនាសម្ព័ន្ធ ... ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការវិនិយោគនិងការធ្វើអាជីវកម្មជាដើម។

យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចរបស់វៀតណាមនិងតង់ហ្សានី មានលក្ខណៈឧបត្ថម្គគ្នាទៅវិញទៅមក។ តង់ហ្សានីសំបូរទៅដោយធនធានធម្មជាតិ ហើយវៀតណាមអាចនាំចូលផលរ៉ែនិងកសិផល​ពីតង់ហ្សានី។ តង់ហ្សានីអាចនាំចូលផលិតផលអេឡិចត្រូនិក គ្រឿងសំណង់ ជីគីមីថ្នាំពេទ្យនិងទំនិញប្រើប្រាស់ពី​វៀតណាមដែរ។

ក្រៅពីនេះរដ្ឋាភិបាលនិងប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយរដ្ឋាភិបាលនិងប្រជាជន​តង់ហ្សានីក្នុងការអភិវឌ្ឍប្រទេសនិងសហការជាមួយតង់ហ្សានីលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យកសិកម្ម អប់រំ និងសុខាភិបាល​ ...។

លោកឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានគូសបញ្ជាក់ថា ដោយមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា វិនិយោគ សេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរនាពេលកន្លងមក វៀតណាមនិងតង់ហ្សានីកំពុងឆ្ពោះទៅរកទំនាក់ទំនងទ្វេភាគីប្រកបដោយមិត្តភាពនិងមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Pham Diep