មានប្រសាសន៍នៅក្នុងជំនួប លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា៖ នៅក្នុងឆ្នាំ ២០១៩ វៀតណាមសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើននូវសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខ។ ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនកាន់តែប្រសើរឡើង តាមរយៈនោះនាំមកនូវទំនុកទុកចិត្តរបស់ប្រជាជន ជាពិសេសជំនាន់ក្រោយទៅលើបក្សរដ្ឋនិងសម្ព័ន្ធយុវជន។ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងអង្គការយុវជនបានរៀបចំសកម្មភាពជាច្រើនដែលរួមចំណែកដល់ចលនាទាំងមូល។ ជាពិសេសក្នុង “ឆ្នាំយុវជនស្ម័គ្រចិត្ត ២០១៩” សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរួមចំណែកជាក់ស្តែងជាច្រើនដល់ប្រទេសជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc  និងលោកឧបនាយករដ្ឋមន្ដ្រី Vu Duc Dam ថតរូបជាមួយកម្មាភិបាល​សម្ព័ន្ធយុវជានកុម្មុយនិស្ដហូជីមិញ

 

ដោយវាយតម្លៃលើការរួមចំណែករបស់យុវជនក្នុងរយៈពេលជិត ៣ ខែកន្លងមក លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្មាភិបាលនិងយុវជនគ្រប់លំដាប់ថ្នាក់បានរៀបចំសកម្មភាពជាច្រើនដូចជា រៀបចំកន្លែងលាងដៃនិងស្ម័គ្រចិត្ដជួយទ្រទ្រង់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ដូចជាការចែកម៉ាស់ដោយឥតគិតថ្លៃជាដើម” ជាពិសេសយុវជន និងបញ្ញវន្តវ័យក្នងនៅក្នុងនិងក្រៅប្រទេសបានមានការផ្លាស់ថ្មីនិងច្នៃប្រឌិតជាច្រើន។ ក្នុងនោះយុវជនក្នុងកងទ័ពគឺជាកម្លាំងគំរូមួយដែលបានដើរឈាមមុខក្នុងការជួយដល់ពលរដ្ឋក្នុងការទប់ស្កាត់ការរីករាលដាល់នៃ Covid-19 និងការដាក់នៅដាច់ដោយឡែកពីគ្នា។  ...

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យមជ្ឈិមសម្ព័ន្ធយុវជនបន្តលើកកម្ពស់តួនាទីឈានមុខរបស់យុវជនក្នុងកិច្ចការរួមរបស់ប្រទេសដូចជាការធានាស្ថេរភាព សង្គម ពង្រឹងការការពារជាតិនិងសន្តិសុខ....។ ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់យុវជននោះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យគ្រប់ស្ថាប័នគួរតែបង្កើនកិច្ចសហប្រតិបត្ដិការ យកចិត្ដទុកដាក់ដល់ផលប្រយោជន៍របស់យុវជន ព្រមទាំងបង្កើតការងារកាន់តែច្រើនសម្រាប់យុវជនផងដែរ៕

បកប្រែដោយ Thanh Cong