ពិធីបើកមានវត្តមានរបស់លោក Tijjani Muhammad-Bande ប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងប្រមុខរដ្ឋមួយចំនួន រួមជាមួយថ្នាក់ដឹកនាំក្រសួងនៃប្រទេស និងអង្គភាពជិត ១០០។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព និងជាប្រធាននៃស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវ។

leftcenterrightdel
គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Le Thi Tuyet Mai ចូលរួមសម័យប្រជុំលើកទី៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

តាមគម្រោង ថ្នាក់ដឹកនាំនៃប្រទេសទាំងឡាយនឹងចូលរួមកិច្ចប្រជុំកំពូលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ដោយមានកិច្ចពិភាក្សាចំនួន៤ ស្ដីពីការការពារសិទ្ធិកុមារ លើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ជនពិការនិងសិទ្ធិរបស់ប្រជាជនដើមកំណើតអាហ្វ្រិក។ល។ សម័យប្រជុំក៏ចរចាអំពីការផ្ដល់សច្ចាប័នលើសេចក្តីសម្រេចចិត្ត និងរបាយការណ៍ស្ដីពីការការពារ និងលើកម្ពស់សិទ្ធិមនុស្សរបស់ប្រទេសចំនួន១៤ តាមកាលកំណត់ជាសកលផងដែរ (UPR)។

នារសៀលថ្ងៃទី២៤ ខែកុម្ភៈ នៅកិច្ចពិភាក្សាស្ដីពីការការពារសិទ្ធិកុមារ តាងនាមប្រទេសអាស៊ាន លោកស្រី Le Thi Tuyet Mai សង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ានតែងតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការការពារនិងលើកកម្ពស់សិទ្ធិកុមារដែលបានបង្ហាញនៅក្នុងឯកសារសំខាន់ៗរបស់អាស៊ាន។

តាមគម្រោង សម័យប្រជុំលើកទី៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងបញ្ចប់នាថ្ងៃទី២០ ខែមីនាខាងមុខនេះ៕

បកប្រែដោយ Thuy Anh