leftcenterrightdel
លោក Tran Quoc Vuong ទទួលជួបលោក Takebe Tsutomu 

លោក Tran Quoc Vuong បានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលកំណត់ជប៉ុនជាដៃគូសំខាន់បំផុត និងយូរអង្វែងរបស់វៀតណាម ព្រមទាំងបានសម្តែងនូវគោលបំណងចង់ឲ្យលោក Takebe Tsutomu និងសម្ព័ន្ធមិត្តសមាជិកសភា មិត្តភាពជប៉ុន - វៀតណាម បន្តចូលរួមវិភាគទានជាក់ស្តែងមានប្រសិទ្ធភាពនិងសម្បូរបែបថែមទៀតដល់គ្រប់វិស័យដែលភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការ។

លោក Takebe Tsutomu បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អបអរសាទរ និងវាយតម្លៃខ្ពស់ប្រទេសវៀតណាមដោយបាន និងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ និងត្រួតពិនិត្យជំងឺ Covid-19 ៕

បកប្រែដោយ Minh Trung