ការរៀប​ចំ​កិច្ចប្រជុំក្នុងគោលបំណងវាយតម្លៃលើស្ថានភាពបច្ចុប្បន្ន ហើយកំណត់ដំណោះស្រាយ យន្តការ និងគោលនយោបាយ​សម្រាប់ការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល រុក្ខផល ជលផល និងយន្តូបនីយកម្មកសិកម្ម​​ដែលផ្សាភ្ជាប់នឹងកម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ ក៏ដូចជាកម្មវិធីវិនិយោគក្នុងវិស័យ​កែច្នៃកសិផល និងយន្តូបនីយកម្មកសិកម្ម។ ជាពិសេសគឺការទាក់ទាញបណ្តាអង្គការអន្តរជាតិ និងសហគ្រាសឱ្យចូលមកវិនិយោគ​ក្នុង​វិស័យកែច្នៃកសិផល និងយន្តូបនីយកម្មកសិកម្មនៅតាមតំបន់សំខាន់ៗ​​ក្នុង​​ការ​អភិវឌ្ឍន៍​កសិកម្ម។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្រៅពីការនាំចេញបន្លែផ្លែឈើស្រស់ហើយ ការកែច្នៃក៏មានសារៈសំខាន់ផងដែរ។ ការបន្តស្វែងរក និងពង្រីកទីផ្សារនាំចេញកសិផលរបស់វៀតណាមទៅកាន់ពិភពលោកគឺជាការចាំបាច់មែន ក៏ប៉ុន្តែទីផ្សារក្នុងស្រុកក៏សំខាន់ណាស់ដែរ។ ដោយមានវៀតណាម​យើង​មាន​ចំ​នួន​ប្រជាជនប្រមាណ ១០០ លាននាក់ ដូច​នេះ​តម្រូវការអំពីកសិផល រុក្ខផល និងជលផលគឺពិតជាច្រើនមែន ហើយ​ប្រជាជននៅក្នុងប្រទេសក៏ត្រូវបានប្រើប្រាស់កសិផលស្អាត  មានគុណភាពខ្ពស់ និងធានាសុវត្ថិភាពចំណីអាហារផងដែរ៕

បកប្រែដោយ Duy Hoan